ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភ្លើងធូប ប្រល័យផ្ទះមួយខ្នង នៅស្រុកពួក លេបទ្រព្យសម្បត្តិ ទាំងស្រុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:05 ព្រឹក អ្នកអាន 1394

ខេត្តសៀមរាប៖អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯក ទេព ពុំសែន បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថា ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុង កាលពីរសៀលថ្ងៃទី២កុម្ភ:ម្សិលមិញ។ ហេតុការណ៍នេះស្ថិតនៅភូមិប្រឡាយ ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន បន្តថាម្ចាស់ផ្ទះឈ្មោះ មាស កែម ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិប្រឡាយ ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាបនិងមានសមាជិកគ្រួសារចំនួន៦ នាក់ស្រី៣ នាក់។ ផ្ទះសង់ អំពីឈើលើ ថ្មក្រោម ដំបូកប្រក់ក្បឿង ជញ្ជាំក្តា បណ្តោយ៩ម៉ែត្រ ទទឹង៨ម៉ែត្រ កំពស់២,៥០ម៉ែត្រ។

លោកថាក្នុងពេលកំពុងកើតហេតុ រថយន្តពន្លត់អគ្គិភ័យ បានជួយអន្តរាគន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង (រថយន្តរបស់អធិការដ្ឋានស្រុក១គ្រឿង និងរថយន្តរបស់ស្នងការនគរបាលខេត្តចំនួន៣គ្រឿង)ប្រើប្រាស់ទឹកចំនួន៤ឡាន។

អធិការបន្តទៀតថាករណីនេះបណ្តាលឲ្យខូចខាតឆេះផ្ទះអស់ទាំងស្រុង
-គោយន្តកន្ត្រៃយ៍១គ្រឿង
-ប្រាក់ខ្មែ២លានរៀល ប្រាក់ដុល្លា៨០០ដុល្លារ
-ស្រូវ-អង្ករ និងសម្ភារះប្រើប្រាស់ទាំងស្រុង។
បើតាមលោកអធិការបន្តទៀថាមូលហេតុ កូនម្ចាស់ផ្ទះបានអុចធូបទៀន នៅកន្លែងអាសន: បាយសី(កន្លែងថ្វាយបង្គំ)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,803 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,886 នាក់