ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នករត់រ៉ឺម៉កកង់៣ ម្នាក់ បើកធ្លាក់លូ ស្លាប់ភ្លាមៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:43 ព្រឹក អ្នកអាន 3906

ខេត្តសៀមរាប៖បុរសជាអ្នករត់រ៉ឺម៉កកង់៣ម្នាក់ បានបើកធ្លាក់លូ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង១១យប់ថ្ងៃ២ កុម្ភះ ២០១៩ តាមបណ្តោយផ្លូវកូរ៉េឆ្ពោះទៅផ្សារភូមិភាគ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះត្រូវគេស្គាល់ថាមានឈ្មោះ កែវ ស៊ាងអ៊ឹម ភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបររត់ម៉ូតូកង់បី ។
សាក្សីបាននិយាយថា បុរសរូបនេះគេប្រទះឃើញស្លាប់ បត់ក បែកមុខប្រលាក់ឈាម ពេញមុខ និងដងខ្លួនមើលសឹងមិនយល់ គួរអាសូរនៅក្នុងលូជាមួយរឺម៉កកង់បី។

ជនរងគ្រោះ អាចស្រវឹងសុរា បន្ទាប់មកជិះម៉ូតូរឺម៉កកង់បី(Tuk Tuk)ធ្លាក់លូ ដោយខ្លួនឯង ទោះជាយ៉ាងណានេះគ្រាន់ជាការសន្និដ្ឋានប៉ុណ្ណោះ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច្ឆ័យហើយប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,685 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,588 នាក់