ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្មីចេស! នៅខេត្តសៀមរាប ប្រពន្ធ កាប់ប្ដីជាយោធា ស្លាប់យ៉ាងសង្វែក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:33 ព្រឹក អ្នកអាន 9915

ខេត្តសៀមរាប៖អំពើហិង្សាក្នុងគ្រួសារមួយ បានឈានដល់ស្ត្រីជាប្រពន្ធ យកកាំបិត បុ័ងតោ កាប់ប្រហារទៅលើ បុរសជាប្ដី បណ្ដាលឲ្យស្លាប់ខណះបញ្ជូនទៅដល់មន្ទីរពេទ្យ។

អាជ្ញាធរស្រុកបន្ទាយស្រីបានអះអាងថាអំពើហិង្សារហូតមានអ្នកស្លាប់នេះបានកើតឡើងនៅរសៀលថ្ងៃទី៣កុម្ភ: ម្សិលមិញ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះឆេង អាយុ២៤ឆ្នាំមុខរបរជាយោធា នៅវរ:សេនាតូចបញ្ជូនសារ កងពលធំអន្តរាគមន៍លេខ២. ។ ចំណែកជនសង្ស័យឈ្មោះបេង សុខលាភ អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាព ប៉ុន្មានម៉ោងរួចមក ដោយមិនបានគេចខ្លួននោះទេ។

មន្ត្រីមូលដ្ឋានបានបន្តថាករណីអំពើហិង្សា បណ្ដាលឲ្យស្លាប់ បុរសជាប្ដី គឺមូលហេតុផ្ដើមចេញពីប្រពន្ធ សុំលែងលះ តែបុរសជាប្ដី មិនព្រម។

មន្ត្រីថានៅពេលប្រពន្ធ ប្រុងនឹងចាកចេញពីផ្ទះ នោះ ប្ដីបាននិយាយថា បើទៅបងសុំបន្សល់ទុកស្នាកស្នាមសិន។ បន្ទាប់មកក៏មានអំពើហិង្សកើតឡើង តែម្ដង។ លោកថា ករណីនេះមិនមាននរណាដឹងឡើយ ដោយកន្លែងកើតហេតុ នៅតែពីនាក់ប្ដីប្រពន្ធតែប៉ុណ្ណោះ។

មន្ត្រីបញ្ជាក់ថា ការដែល ប្រពន្ធសុំលែងលះប្ដី បែបនេះ ដោយសារម្ដាយខាងប្រុស មិនពេញចិត្តទៅនឹងប្រពន្ធខ្លួន ទើបមានទំនាស់ក្នុងគ្រួសារចេះតែកើតឡើង។

ក្រោយមកបានប្រជាពលរដ្ឋដឹង នឹងយកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារជនរងគ្រោះ ហូរឈាមខ្លាំងពេក មិនអាចជួយសង្គ្រោះបាន។
បើតាមមន្ត្រីថាជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅតុលាការនៅថ្ងៃ៤កុម្ភ:នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,264 នាក់
ម្សិលមិញ : 40,738 នាក់
សរុប : 69,331,461 នាក់