ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកកាសែតម្នាក់ មនុស្សមួយក្រុម វាយសម្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 12:24 ល្ងាច អ្នកអាន 2251

ខេត្តក្រចេះ៖អ្នកកាសែតម្នាក់ ត្រូវបានមនុស្សមួយក្រុម ស្ទាក់វាយធ្លាក់ពីលើម៉ូតូ និងព្រួតគ្នាវាយរហូតស្លាប់នៅកន្លែង។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវកែង៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ វេលាម៉ោង០០,១០នាទីឈានចូលថ្ងៃទី៤ ខែកុម្ភៈនេះ។

នរងគ្រោះ ត្រូវបានគេស្គាល់ថាឈ្មោះ សន ឬទ្ធី ភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ កាន់កាតវេបសាយ (បាត់ដំបងប៉ុស្តិ៍)។

សេចក្ដីរាយការណ៍បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ មានគ្នា៣នាក់ នាំគ្នាជិៈម៉ូតូ ទៅរាំលេងធុងបាស់ នៅចំណុចគីឡូ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។ លុះដល់ម៉ោងកើតហេតុ ពួកគេបានឡើងជិៈម៉ូតូ បំណងវិលត្រឡប់មកផ្ទះវិញ។
ដោយឈ្មោះ នី ធីរ៉ា ជាអ្នកឌុប និងឈ្មោះ ប៉ែ នៅកណ្ដាល ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ សន ឬទ្ធី ជិៈពីក្រោយ។
លុះមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខក្រុមជនដៃដល់ ស្ទាក់ចាំវ៉ៃនិងយកដុំថ្មមកគុបលើពួកគេបណ្ដាលឲ្យជនរងគ្រោះដែលអង្គុយខាងក្រោយធ្លាក់ពីលើម៉ូតូ ហើយនាំគ្នាព្រួតវ៉ៃរហូតដល់ស្លាប់នៅកន្លែងតែម្ដង។

ក្រោយកើតហេតុក្រុមជនដៃដល់បានរត់គេចបាត់ ចំណែកជនរងគ្រោះស្លាប់នៅចិញ្ចើមផ្លូវជាប់ព្រៃ។
សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,801 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,818 នាក់