ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប បង្ហាញមុខ បុរស៣នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:48 ល្ងាច អ្នកអាន 6540

ខេត្តសៀមរាប៖នគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានបង្ហាញមុខជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន។ ជនទាំង៣នាក់ ត្រូវបានកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណី រក្សាទុក ជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ថ្ងៃទី៤កុម្ភ:ម្សិលមិញ នៅលំនៅដ្ឋានស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

១-ឈ្មោះ ព្រេម ប្រុស ភេទប្រុស ឆ្នាំកំណើត ២០០៤ មុខរបរគ្មានទីលំនៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង ខេត្តសៀម រាប (រក្សាទុក ជួញដូរនិងចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)២.ឈ្មោះ សូរ វ៉ច ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀម រាប (សម្រួល ចាត់ ចែងនិង ប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន) ០៣.ឈ្មោះ រិទ្ធ ពន្លក ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន ទីលំនៅភូមិគោកតាចាន់ សង្កាត់ គោកចក ក្រុង ខេត្តសៀម រាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

ក្រោយឃាត់ខ្លួនវត្ថុតាងដកហូត💊 ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន២កញ្ចប់ស្មើនឹងទំងន់០,៨ក្រាម(ទាំងសំបក) ទូរស័ព្ទដៃចំនួន ៣គ្រឿង។ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងថ្ងៃទី៥ខែកុម្ភៈនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,904 នាក់
ម្សិលមិញ : 40,738 នាក់
សរុប : 69,331,101 នាក់