ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ រដ្ឋាភិបាល គ្មានការរើសអើង ចំពោះពលរដ្ឋ ដែលកាន់សាសនា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 02:23 ល្ងាច អ្នកអាន 880

 សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវការគាំទ្រនិងលើកទឹកចិត្ត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រតិបត្តិ ទៅតាមជំនឿ សាសនារបស់ខ្លួន។

តាមរយះទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖កាលពីថ្ងៃទី៤ កុម្ភះ ម្សិលមិញ គឺយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងអាជីវករភាគច្រើននៅក្នុងរាជធានីភ្នំពេញបានរៀបចំពិធីសែនអបអរសាទរថ្ងៃចូលឆ្នាំចិនជួបជុំក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ក៏មានមន្រ្តីរាជការមួយចំនួនធំបានចូលរួមអបអរសាទរទាំងនៅតាមក្រសួង មន្ទីរ និងនៅតាមគេហដ្ឋានផងដែរ។

នាយករដ្ឋមន្ត្រីបន្តថា មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានារបស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ឋិសេរីភាពពេញលេញក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួនដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។

ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងទទួលបាននូវលាភសំណាងល្អពេញគ្រប់ទាំង១២ខែតែម្តង ជាមួយនឹងសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,782 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,483 នាក់