ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កុំចេះតែហ៊ានលួច! ប៉ូលិសខេត្តសៀមរាប លឿនណាស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 06:10 ល្ងាច អ្នកអាន 3933

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាន នគរបាលព្រហ្មទណ្ឌ ស្នងការ ខេត្តសៀមរាប ចាប់ខ្លួនតាមបណ្តឹងរបស់ម្ចាស់ បណ្ណារគារព្រះវិហារ ថាបានលួចគាស់ទូរដែក យកលុយអស់ជិត១ម៉ឺនដុល្លារ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ខេត្តសៀមរាប បានប្រាប់អ្នកកាសែត ថានៅវេលាម៉ោង ២៣យប់ ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩ មានករណី អំពើលួចមាន ស្ថានទម្ងន់ទោស( គាស់ទូរដែក )ដែលបង្កឡើងដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចចូលគាស់ទូរដែក របស់ជនរងគ្រោះ ឈ្មោះ ជា រ័ត្នមុន្នី ភេទប្រុសអាយុ ៤៣ឆ្នាំ ត្រង់ចំណុច ក្នុងបណ្ណាគារព្រះវិហារ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប យកអស់ប្រាក់ដុល្លា ៥០០០ដុល្លារនាឡិការដៃ ចំនូន ៤០គ្រឿង និង ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 6pluse ពណ៌មាស លេខស៊ីមកាត 088 96 96 512.។

លោកបន្តថាលុះរហូតដលវេលាម៉ោង ២១ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៩ នគរបាលខេត្តសៀមរាប ធ្វើការស្រាវនិងស៊ើបអង្គេតរហូតឃាត់ជនសង្ស័យ ឈ្មោះ លាង សាលី ហៅ វុធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល យកមកធ្វើការសាកសួរ។

លោកស្នងការ បន្តថា ជនសង្ស័យបានសារភាព យ៉ាងដូច្នេះថា នៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០១៩ រូបគេមកពី ភ្នំពេញ មកលេងខេត្តសៀមរាប ដោយស្នាក់នៅផ្ទះសំ ណាក់មិនស្គាល់ឈ្មោះ នៅម្តុំផ្សារលើ លុះយប់ឡើង រូបគេបានទៅផឹកម្នាក់ឯងនៅម្តុំស្តាតចាស់ ពេលនោះ ក៏បានឃើញកន្លែងលក់សៀវភៅមួយកន្លែង យីហោ បណ្ណាគារព្រះវិហារ ចំហរទ្វារបង្អួចខាងក្រោយ លុះរហូតដល់វេលាម៉ោង២យប់ ឈានចូលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៩ រូបខ្លួនបានលូចឡើងតាមបង្អួច ទ្វារខាងក្រោយ ចូលទៅក្នុងបណ្ណាគារព្រះវិហារ ដោយយកញញ៉ួរ ១ និងទុល្វីស១ ដែលជារបស់ជាងសំណង់ នៅក្បែកន្លែងកើតហេតុ បន្ទាប់មក រូបគេបានធ្វើសកម្ម ភាពគាស់ទូរដែក យកប្រាក់ដុល្លា ១០០០ដុល្លារ ប្រាក់ខ្មែរ ១លានរៀល នាឡិការដៃ ៧គ្រឿង និងទូរស័ព្ទម៉ាក IPhone 6pluse ០១គ្រឿង បន្ទាប់មកក៏គេចខ្លួនតែ ម្តង រហូតដល់ថ្ងៃទី ៤ខែកុម្ភៈឆ្នាំ២០១៩ ក៏ត្រូវបានសម្ថកិច្ច ឃាត់ខ្លួនតែម្តង។

បើតាមលោកស្នងការបន្តថាសមត្ថកិច្ចដកហូតវត្ថុតាង ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 6pluse ដែលជារបស់ជនរងគ្រោះ ខ្សែដៃ០១ខ្សែនិងដុល្លា៥០០$ពិនិត្យមើលឃើញថាប្រាក់នោៈប្រាក់សុទ្ធ២០០ដុល្លារប្រាក់សែន៣០០ដុល្លារនិងលុយខ្មែរចំនួន៣០ម៉ឺនរៀល នាឡិកាដៃចំនួន ៧ គ្រឿង។
ជនសង្ស័យបញ្ជូនទៅកាន់តុលាការខេត្តសៀមរាបដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,294 នាក់
ម្សិលមិញ : 40,738 នាក់
សរុប : 69,331,491 នាក់