ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ ដាច់ខាត ខ្ញុំមិនឲ្យកម្ពុជា វិលទៅរក សង្គ្រាមវិញឡើយ ទោះបី ក្នុងរូបភាពណាក៏ដោយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:08 ព្រឹក អ្នកអាន 479

 សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអះអាងជាថ្មីថា៖នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។

នាយករដ្ឋមន្ត្រី បានសរសេរ នៅលើទំព័រហ្វេសប៊ុក នាព្រឹកនេះថា៖នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ យើងឃើញថា ទាំងប្អូនខ្មែរ-ចិន និងខ្មែរ គឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថាជាឱកាសជួបជុំទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ, សាច់ញាតិ និងមិត្តភ័ក្ត ព្រមទាំងចែកអាំងប៉ាវផ្តល់នូវភាពសប្បាយរីករាយដែលនាំមកនូវសេចក្តីសុខ និងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា។

អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ ទម្រាំប្រទេសយើងមានឱកាសបានអភិវឌ្ឍរហូតមានកំណើសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋក៏កាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីកចម្រើននៃប្រទេសជាតិកាន់តែច្រើនឡើងផងដែរ។

សម្ដេចបន្តថា នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,988 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,628 នាក់