ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

《នារី២រូប 》១៥.១៦ឆ្នាំ ប៉ូលិស ខេត្តសៀមរាប ចាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:45 ព្រឹក អ្នកអាន 14607

ខេត្តសៀមរាប៖នារីវ័យក្មេង២រូបត្រូវបានប៉ូលិសខេត្តសៀមរាប ចាប់ខ្លួន ពាក់ព័ន្ធករណី អំពើលួច(យកម៉ូតូ)។

ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការប៉ូលិសខេត្តសៀមរាប លោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថាជនសង្ស័យ ១-ឈ្មោះ វិន សុជា ហៅហេង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និង២-ឈ្មោះ វិន ស្រីលាភ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកស្នងការបន្តថានៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ១០និង២៥ នាទី ស្ថិតនៅក្រុមទី១០ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ ហង់ សុភាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ មានទីលំនៅបច្ចុប្បន្ននៅភូមិ/សង្កាត់ខាងលើ បានទុកម៉ូតូរបស់គាត់មួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១E.៤០៥២ លេខតួ និង លេខម៉ាស៊ីន៨៣០១៧៣៨ ទុកនៅក្រោមផ្ទះ ដោយកូនសោរម៉ូតូនៅជាប់នឹងម៉ូតូស្រាប់ ពេលនោះត្រូវបានជនសង្ស័យឈ្មោះ វិន សុជាតិ និង ឈ្មោះ វិន ស្រីលាភ បានធ្វើសកម្មភាពលួចយកម៉ូតូខាងលើជិះចេញទៅបាត់។

លោកថា បន្ទាប់ពីបាត់ម៉ូតូហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ ក្រោយពីទទួលបានពាក្យបណ្តឹងហើយនៅថ្ងៃទី៥ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១១ សមត្ថកិច្ចទទួលព័ត៌មាន ថាជនសង្ស័យទាំងពីរនាក់ខាងលើជិះម៉ូតូដែលលួចបានទៅអ៊ុតសក់នៅហាងអ៊ុតសក់មួយកន្លែងនៅតាមបណ្តោយផ្លូវទៅភ្នំក្រោម ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាបសមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងម៉ូតូមួយគ្រឿងដែលធ្វើសកម្មភាពលួចបាន យកមកធ្វើការសាកសួរ។

ក្រោយពីការសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន៕SR


 

 

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,163 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,864 នាក់