ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សន្តិសុខឬអាចជាប៉ូលិស យាមនៅខារ៉ាអូខេ ញ៉ូវស្តារ លួចយកម៉ូតូ មួយគ្រឿង ពីសន្តិសុខ ដូចគ្នា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 05:42 ល្ងាច អ្នកអាន 2697

ខេត្តសៀមរាប៖បុរសជាសន្តិសុខ យាមនៅក្នុងខារ៉ាអូខេ ញ៉ូវស្តារ ម្នាក់ ដែលអាចជាប៉ូលិស ផងនោះ ត្រូវបានគេសង្ស័យថា បានលួចកាច់ករម៉ូតូមួយគ្រឿង របស់សន្តិសុខដូចគ្នា ទៅបាត់។

ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង៩និង៣៤នាទី ថ្ងៃទី៦កុម្ភ:ឆ្នាំ២០១៩ព្រឹកមិញនេះ ស្ថិតនៅក្នុងទីតាំងខារ៉ាអូខេ ញ៉ូវស្តារ តាមបណ្ដោយផ្លូវលោកតាខៀវណើយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

បើតាមប្រភពបានឲ្យដឹងថាម៉ូតូ ដែលជនសង្ស័យ យកនោះ ម៉ាកហុងដាឌ្រឺម សេរី២០១៨ ស្លាកលេខ សៀមរាប ១AB២៤២៥។ ម្ចាស់ម៉ូតូ ជាបុគ្គលិក នៅញ៉ូវ ស្តារ សន្តិសុខ យាមពេលយប់ ចំណែកជនសង្ស័យ ជាសន្តិសុខដែរ ប៉ុន្តែសន្តិសុខ ខាងក្រុមហ៊ុន ដែលបានជួលផ្ទាល់ពីក្រុមហ៊ុន។ ប្រភពបន្តថាសន្តិសុខ ដែលរងគ្រោះ បាត់ម៉ូតូ យាមពេលយប់ ដល់ពេលព្រលឹមឡើង ដូរវេន ក៏ដេក ដោយម៉ូតូ ដាក់នៅហ្នឹងរាល់ថ្ងៃដូចសព្វដង ហើយក៏កាច់យកទៅបាត់។

ប្រភពបន្តថាជនសង្ស័យ ទើបធ្វើការបានជាងមួយខែប៉ុណ្ណោះ មានឈ្មោះ ឡាំ ចិន្តា ភេទប្រុសឆ្នាំកំណើតកើតនៅឆ្នាំ១៩៨០ ភូមិថ្មដា ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ នេះបើយោងតាម ទំព័រហ្វេសប៊ុក មួយបានបង្ហោះនៅរសៀលថ្ងៃនេះ។
បើតាមប្រភពបន្តថាជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍នគរបាល សង្កាត់សាលាកំរើក ក្រុងសៀមរាប រួមហើយ។

មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការប៉ូលិស ខេត្តសៀមរាប បានថ្លែងថា មានមែន បណ្តឹងនៅប៉ុស្តិ៍សាលាកំរើក ខ្ញុំបានបញ្ជាបើកការស៊ើបអង្កេតហើយ ។

ចំពោះជនសង្ស័យ ពាក់ឯកសណ្ឋានជានគរបាលជាតិ នោះ ថាជនរូបនោះ ជានគរបាល ពិតប្រាកដឬ ជាការក្លែងបន្លំ នោះ នៅពេលនេះ មិនទាន់មានការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ទិត្យ ណារ៉ុង ស្នងការ ខេត្តសៀមរាប នៅឡើយទេ ដោយលោកឧត្តមសេនីយ៍ ថ្លែងតាមទូរសព្ទថា ចាំលោកស្រាវជ្រាវ សិន ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,814 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,454 នាក់