ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួន បរទេសម្នាក់ នៅខេត្តសៀមរាប នឹងគ្រឿងញៀនជិត ៥គីឡូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 06:01 ល្ងាច អ្នកអាន 2703

 ខេត្តសៀមរាប៖ជនជាតិរ៉ូម៉ានីម្នាក់ ត្រូវបាន សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួន បន្ទាប់ពីសង្ស័យថារត់ពន្ធគ្រឿងញៀនជិត ៥គីឡូក្រាម។ ហេតុការឃាត់ខ្លួននេះបានធ្វើឡើងនាព្រឹកមិញនេះ នៅព្រលានយន្តហោះ អន្តរជាតិសៀមរាប។

សមត្ថកិច្ច បានអះអាងថា ជនជាតិរ៉ូមោនីនេះ មានឈ្មោះ OLARU NARCIS-MANUEL ។ ជនជាតិរ៉ូម៉ានីរូបនេះ ត្រូវចេញដំណើរទៅទីក្រុងហុងកុង ប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP-HKG)។

តាមការត្រួតពិនិត្យ និងធ្វើតេស្តិ៍បឋម ជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រកឃើញសារធាតុក្រាមពណ៌ស ដែលសាមីខ្លួនបានដាក់ក្នុងកញ្ចប់ថង់ប្លាស្ទីក រាងសំប៉ែត ០៤ជ្រុង ចំនួន០៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នង ចំនួន ០៤ផ្សេងងគ្នា ដែលជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន ដែលមានទម្ងន់ប្រមាណ ៥,០២០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,703 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,343 នាក់