ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួន យុវជនម្នាក់ ពីបទមនុស្សឃាត គិតទុកជាមុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 03:44 ល្ងាច អ្នកអាន 883

ខេត្តប៉ៃលិន៖នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាយុវជនម្នាក់ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួន ពីបទមនុស្សឃាតដោយគិតទុកជាមុន បានធ្វើសកម្មភាពដេញកាប់ដោយកាំបិត។

មន្ត្រីប៉ូលិសបានបន្តថាជនសង្ស័យចាប់ខ្លួននៅវេលាម៉ោង៨និង៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ត្រីថាកាលវេលាម៉ោង២០យប់ ថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ុន ចន្ធូ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានប្តឹងទៅលើឈ្មោះ ស្រ៊ុន សុខ ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា។

ក្រោយពីធ្វើការសាកសួរជនរងគ្រោះបានឆ្លើយសារភាពថាខ្លួនពិតជាបានដេញកាប់ជនរងគ្រោះដោយប្រើនឹងកាំបិត ពិតប្រាកដមែន។ បើតាមមន្ត្រីថាមូលហេតុ ជននេះទំនងបែបថ្នាំ។

បច្ចុប្បន្នជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 61,048 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,688 នាក់