ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី៖ចូលឆ្នំាចិន សម្រាប់ ខេត្តសៀមរាប ភ្ញៀវខ្មែរថយចុះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 04:35 ល្ងាច អ្នកអាន 793

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថានៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០១៩ រយះពេល៣ថ្ងៃមកនេះ មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប ប្រមាណ៩៣,៦០៥ នាក់ មានការកើនឡើង ៣.៩៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានចំនួនប្រមាណ ៩០,៨២៦នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤១,៦០៥ នាក់ មានការកើនឡើង ២២.២៧ % ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៥ម៉ឺន២ពាន់នាក់ មានការថយចុះ ៧.១៤% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួនប្រមាណ ៥ម៉ឺន៦ពាន់នាក់ ។

មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា បើទោះពីបុណ្យចូលឆ្នំាចិនមិនមែនពិធីបុណ្យជាតិរបស់ខ្មែរក៍ពិតមែន ប៉ុន្តែនៅកម្ពុជាមានបងប្អូនខ្មែរជាប់ខ្សែស្រឡាយចិនច្រើន ដូច្នេះហើយបានជាបងប្អូនប្រជាពលរដ្ឋខែ្មរដែលជាប់ខ្សែស្រឡាយចិនបានដើរទៅកំសាន្តនៅតាមរមណីដ្ឋាននានាច្រើន ជាពិសេសនៅខេត្តសៀមរាបនេះមានរមណីដ្ឋានសម្រាប់សម្រាកលំហែកាយកម្សាន្តច្រើនទាំងបែបប្រវត្តិសាស្រ្ត និងបែបធម្មជាតិ។ប៉ុន្តែទោះជាយ៉ាងនេះក្តី ចូលឆ្នាំចិនឆ្នាំ២០១៩នេះ អ្នកទេសចរជាតិមានការថយចុះជាងឆ្នាំមុនដោយសារថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំនេះ មិនប៉ះចំថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ដូចកាលពីឆ្នាំ២០១៨ ។

មន្ត្រីក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំចិននេះ ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបពិតជាច្រើនជាងឆ្នាំមុន ព្រោះតាមការស្ទង់ពីក្លិបប្រតិបត្តិករទេសចរណ៍ឃើញថា នៅតាមបណ្តាគារស្ទើទាំងអស់ មានការកក់ស្នាក់នៅពេញចាប់ពីថ្ងៃទី៤ដល់ទី៧។

លោកថា ឆ្នាំនេះភ្ញៀវទេសចរមកម្សាន្តនៅខេត្តសៀមរាបឃើញថា អ្នកទេសចរជនជាតិចិនស្ថិតនៅលំដាប់លេខ១ អាមេរិកស្ថិតនៅលំដាប់លេខ២ និងភ្ញៀវជាតិលេខ៣។ប៉ុន្តែសម្រាប់ថ្លៃបន្ទប់ គឺគ្មានការឡើងថ្លៃហូតហេតុនោះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,835 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,475 នាក់