ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដកលោកស៊ុំ ម៉ាប់ ចេញពី អគ្គនាយក អាជ្ញាធរ អប្សរា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 08:30 ល្ងាច អ្នកអាន 5617

 លោកស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ត្រូវបានដូរតំណែង ឲ្យទៅបម្រើការងារ នៅក្រសួង ដោយលោកហង់ ពៅ ជំនួស តំណែង ជាអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។ លោកស៊ុំ ម៉ាប់ បានប្រាប់ អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅវេលាយប់ថ្ងៃទី៧កុម្ភ: តាមតេឡេក្រាមថា ត្រឹមត្រូវហើយ។

បើតាម រដ្ឋមន្ត្រីវប្បធម៌ និងជាប្រធានអាជ្ញាធរជាតិអប្សរា អ្នកស្រី ភឿង សកុណា បានបញ្ជាក់ប្រាប់សារព័ត៌មាន ថ្មីៗ ថា៖«ខ្ញុំ បានឃើញព្រះរាជក្រឹត្យហើយ។ ការតែងតាំងនេះ ជារឿងធម្មតា។ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ»។

ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងលោក ហង់ ពៅ ជាអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលទទួលបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំនាំត្រូវបានធ្វើឡើងតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២ខែកុម្ភៈ។

ព្រះរាជក្រឹត្យដដែល ក៏បានតែងតាំងលោក គឹម សុធិន និងលោក យិត ចាន់ដារដ្ឋ ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាឋានៈស្មើអនុរដ្ឋលេខាធិការ។ សូមបញ្ជាក់ថា មុននឹងត្រូវបានតែងតាំងជាអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ជាអគ្គនាយករង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,441 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,458 នាក់