ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការ ខេត្តព្រះវិហារ ប្ដូរចេញ នៅព្រឹកនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:15 ព្រឹក អ្នកអាន 1012

ខេត្តព្រះវិហារ៖ស្នងការនគរបាល ខេត្តព្រះវិហារ ត្រូវបានប្ដូរចេញ នៅព្រឹកនេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកគោ ស៊ុប៊ុនសឿត អភិបាលរងខេត្ត តំណាង លោកអ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំង៣ផងដែរ។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្តព្រះវិហារ ដែលត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០១៩នេះ គឺលោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា អតីតអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកឧត្តមសេនីយ៍ទោយិន ចំណាន ផ្លាស់ទៅកាន់ ជាស្នងការនគរបាលខេត្តរតនគិរីវិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,994 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,634 នាក់