ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ករណីឃាតកម្ម ព្រួតគ្នាសម្លាប់ អ្នកកាសែត ចាប់ខ្លួនបានម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 12:01 ល្ងាច អ្នកអាន 1089

ខេត្តក្រចេះ៖សមត្ថកិច្ចបានអះអាងថា ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកស្នួលចាប់ខ្លួនពាក់ព័ន្ធករណីសម្លាប់ អ្នកកាសែត នៅខេត្តក្រចេះ។ ការចាប់ខ្លួនជនរូបនេះ នៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែកុម្ភៈម្សិលមិញ។

នគរបាលស្រុកស្នួល បានប្រាប់កាសែត រស្មីកម្ពុជា ថា ជនសង្ស័យឈ្មោះ វ៉ន វិញ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ក្រោយពីឃាត់ខ្លួនបានសមត្ថកិច្ចបានសាកសួរ។

ជនសង្ស័យរូបនោះឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួន និងបក្ខពួកចំនួន ៣នាក់រួមមាន÷ ទី១ឈ្មោះ លឹម សុខគង់ ភេទប្រុស អាយុ ២១ឆ្នាំរត់គេចខ្លួនបាត់ទី២ឈ្មោះរឹតសីហាភេទប្រុសអាយុ២១ឆ្នាំរត់គេចខ្លួន។ទី៣រូបខ្លួនផ្ទាល់។

ជនសង្ស័យបន្តថាពួកខ្លួនជិះម៉ូតូ១គ្រឿងគ្នា៣នាក់ក៏ធ្វើសកម្មភាពមកស្ទាកវាយជនរងគ្រោះពេលនោះឈ្មោះរិតសីហានិងឈ្មោះលឹមសុខគង់ជាអ្នកយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូតែម្ដង។ពេលធ្វើសកម្មភាពរួចខ្លួនបានទាក់ទងឈ្មោះរដ្ឋាភេទប្រុសអាយុប្រហែល១៧ឆ្នាំមកឌុបឈ្មោះរឺតសីហា។ចំណែកខ្លួនជិះម៉ូតូជាមួយឈ្មោះលឹមសុខគង់មកផ្ទះវិញលុះដល់ស្អែកឡើងទើបដឹងថាជនរងគ្រោះឈ្មោះស៊ន សិទ្ធិ ស្លាប់។

សូមរំឮកថា នៅយប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធិ អាយ១៩ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាអ្នកកាសែត ត្រូវជនសង្ស័យស្ទាក់ផ្លូវវាយ និងគប់នៅចំណុចផ្លូវបំបែក៨៨ភូមិជើងឃ្លេឃុំ២ធ្នូស្រុកស្នួលបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកស្នួលដើម្បីសួរនាំកសាងសំណុំរឿងទៅការិយាល័យជំនាញដើម្បីសួរនាំបន្ដ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,638 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,721 នាក់