ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកកាសែត កម្ពុជាថ្មី ម្នាក់ ត្រូវបាន តុលាការកោះហៅ តាមបណ្ដឹង ព្រះសង្ឃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 05:15 ល្ងាច អ្នកអាន 382

ភ្នំពេញ៖អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មី និងជាភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ ម្នាក់រស់នៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានតុលាការកោះហៅឱ្យទៅបំភ្លឺ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៩ តាមបណ្តឹងរបស់ព្រះចៅអធិការវត្តមួយអង្គ ។

បើតាមដីកាកោះហៅមួយដាក់ថា «យើង ថុល គឹមហ៊ឹង តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ។ អញ្ជើញឈ្មោះ សេង សុវណ្ណារិទ្ធ ភេទប្រុស(អ្នកកាសែត) ឱ្យ ចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីសាកសួរ ។ ពីដំណើររឿងដែលព្រះចៅអធិការវត្តអូរប្រើស អ៊ុំ មង្គល ប្តឹងអ្នកពីករណី បរិហារ បង្គាច់កេរ្តិ៍ជាសាធារណ: ប្រព្រឹត្តនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សាម៉ីខ្លួនត្រូវអញ្ជើញតាមលិខិតនេះ ឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន ។

 លោក សេង សុវណ្ណារិទ្ធ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ តាមទូរសព្ទ ថាពិតជាមានការប្ដឹង ពីព្រះសង្ឃ និងមានដីកាកោះហៅ មែន។ លោកថានៅមិនទាន់បានចូលទៅឆ្លើយបំភ្លឺនៅតុលាការនៅឡើយទេ ដោយខាងតុលាការពន្យាពេល រហូតដល់ថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០១៩ វិញ។ លោកបន្តថាព័ត៌មានដែលលោកសរសេរផ្សាយរងបណ្ដឹងនោះ គឺបានផ្សាយនៅកាសែតកម្ពុជាថ្មី និងទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយមានទាំងសំដី ព្រះសង្ឃ នោះទៀតផង។

លោកបញ្ជាក់ថាការដែលលោកសង្ឃអង្គរនោះប្ដឹង ជាសិទ្ធិ របស់ព្រះអង្ឃ។ លោកបានសរសេរ ព័ត៌មាន តាមវិជ្ជាជីវ: ហើយ។

 អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទងដើម្បីបំភ្លឺបំភ្លឺពី ព្រះសង្ឃ ព្រះនាម អ៊ុំ មង្គល បាននៅឡើយទេ ដោយទូរសព្ទ ខលមិនចូល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,397 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,480 នាក់