ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ប្រឆាំងដាច់ខាត មិនឲ្យជនអគតិ មកបំផ្លិចផ្លាញ សេចក្តីសុខ របស់កម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 09:48 ព្រឹក អ្នកអាន 432

 នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា៖កម្ពុជាទម្រាំមានថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គ និងការលំបាកខ្លាំងណាស់ ដូច្នេះយើងមិនត្រូវបណ្តោយអោយជនអគតិទាំងឡាយណា មកបំផ្លិចផ្លាញសេចក្តីសុខរបស់កម្ពុជាបានតទៅទៀតជាដាច់ខាត។

នាយករដ្ឋមន្ត្រីបន្តថា យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតកសាងប្រទេសជាតិអោយបានល្អ។ អ្វីដែលធ្វើអោយកម្ពុជាយើងរឹងមាំ និងកាន់តែរីកចម្រើនរុងរឿងទៅមុខ “គឺសន្តិភាព, ឯករាជភាព និងបូរណភាពទឹកដី” ដែលយើងដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ។

អរគុណបងប្អូនជនរួមជាតិ ដែលផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រចំពោះខ្ញុំក្នុងការដឹកនាំប្រទេសអោយកាន់តែរីកចម្រើនទៅមុខ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,901 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,541 នាក់