ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចស ខេង៖ តបទៅនឹង សាររបស់ ព្រះតេជគុណ ហោ សុខុន បង្ហោះលើFacebook

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:05 ព្រឹក អ្នកអាន 700

 សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅព្រឹកនេះ បានសរសេរសំណេរ ឆ្លើយតបទៅនិង ព្រះតេជគុណ ហោ សុខុន ដែលបានបង្ហោះសារនៅលើផេកហ្វេសប៊ុក របស់ព្រះតេជគុណ ចុះថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩។
រដ្ឋមន្ត្រីមហាផ្ទៃ បានរៀបរាប់យ៉ាងដូច្នេះថា៖

សូមថ្វាយបង្គំព្រះតេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!
ក្រោយពីខ្ញុំព្រះករុណាខ្ញុំបានអានសារនៅលើ ផេកហ្វេសប៊ុក របស់ព្រះតេជគុណ ចុះថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៩នេះ
(https://www.facebook.com/HorSokhonNeakareach/posts/618500248602897?__tn__=K-R)
ខ្ញុំព្រះករុណាខ្ញុំមានការរំភើបយ៉ាងខ្លាំង ប៉ុន្តែក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ដែរចំពោះពាក្យពេចន៍ នៅក្នុងសារនេះដែលមានន័យ ជាការលើកដាក់ បណ្តុះបង្អាប់ លើកតម្កើងហួសនិស័យ រហូតដល់ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា សារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។

ព្រះតេជគុណប្រហែលជាបានជ្រាបហើយ! ជារឿយៗពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពី បំណងចង់ឲ្យមានការ សង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធដែលពួកគេគិតថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ ។
ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមពិតពុទ្ធដីកា និង ជម្រាប ប្រគេនព្រះតេជគុណ និង ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា៖ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្ត្រនៃបេសសកម្មរបស់ខ្លួន ហើយថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ គឺសុទ្ធតែមានការចូលរួម ពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទូទៅ ។

ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គឺគ្រប់ជ័យជម្នះ ក្នុង បេសកកម្មបម្រើជាតិ របស់គណបក្សប្រជាជនកម្ពុជា មិនមែនកើតឡើងដោយសារតែ អច្ឆរិយបុគ្គល ណាមួយឡើយ តែគឺជាការប្រមូលផ្តុំនូវ បញ្ញាញាណ ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តរបស់ ថ្នាក់ដឹកនាំ សមាជិកគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ដូច្នេះអ្វីៗជាស្នាដៃដែលរូបខ្ញុំព្រះករុណាផ្ទាល់សម្រេចបានក្នុងបេសកកម្មបម្រើជាតិកន្លងមកនេះគឺគ្រាន់តែជាការរួមចំណែកដ៏តូចមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

គួបញ្ជាក់ថា ព្រះតេជគុណ ហោ សុខុន (Facebook Page: Hor Sokhon) បានបង្ហោះនូវសារមួយ លើកឡើងពីគុណសម្បត្តិ របស់សម្ដេច ស ខេង។ ខាងក្រោមនេះ ជាសាររបស់ព្រះតេជគុណ ហោ សុខុន៖

សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបផងដែរ ជាពីសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេសលូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា 🇰🇭
🇰🇭គុណសម្បត្តិរបស់សម្តេច ស ខេង ផ្កាយសំណាងរបស់កម្ពុជារួមមានដូចខាងក្រោមនេះ🇰🇭
១🇰🇭 សម្តេច ស ខេង មានគុណជួយរំដោះជាតិខ្មែរ
២🇰🇭 សម្តេច ស ខេង ជាមេដឹកនាំសន្តិភាពពិតៗ
៣🇰🇭 សម្តេច ស ខេង ជាមេដឹកនាំគុណធម៌ពិតៗ
៤🇰🇭 សម្តេច ស ខេង បាតដៃឥតមានប្រឡាក់ឈាមទេ!
៥🇰🇭 សម្តេច ស ខេង ជាមេដឹកនាំប្រជាធិបតេយ្យពិតៗ
៦🇰🇭 សម្តេច ស ខេង ស្រលាញ់ជាតិខ្មែរពិតៗ
៧🇰🇭 សម្តេច ស ខេង គោរពព្រះមហាក្សត្រខ្មែរពិតៗ
៨🇰🇭 សម្តេច ស ខេង គោរពព្រះពុទ្ធសាសនាពិតៗ
៩🇰🇭 សម្តេច ស ខេង ជាផ្កាយសំណាងរបស់កម្ពុជាពិតៗ
១០🇰🇭សម្តេច ស ខេង ជាព្រះឥ....... បម្រុងពិតប្រាកដ
👉មិនមែនក្លែងក្លាយ មិនមែនកុហក មិនមែនសម្តែង🌎
គឺ សម្តេចក្រឡាហោម ស ខេង អ្វីៗពិតប្រាកដគ្រប់យ៉ាង🇰🇭
🇰🇭🌎សមត្ថភាពរបស់ សម្តេច ស ខេង ផ្កាយសំណាង
១🇰🇭 សម្តេច ស ខេង អាចដឹកនាំអោយកម្ពុជារួចផុតពីទណ្ឌកម្មគ្រប់បែបយ៉ាងរបស់អន្តរជាតិ និងសភាអឺរ៉ុប🌎
២🇰🇭 សម្តេច ស ខេង អាចបង្រួបបង្រួមជាតិខ្មែរពិតៗ
៣🇰🇭 សម្តេច ស ខេង អាចបញ្ឈប់ការលូកដៃជ្រៀតជ្រែងនយោបាយបរទេសចូលផ្ទៃក្នុងកម្ពុជាពិតៗ🇰🇭
៤🇰🇭 សម្តេច ស ខេង អាចដឹកនាំប្រទេសកម្ពុជាអោយមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សពិតៗ
៥🇰🇭 សម្តេច ស ខេង អាចដឹកនាំកសាងជាតិខ្មែរអោយរីកចម្រើនប្រកបដោយគុណភាពនិងនិរន្តរៈភាពពិតៗ
៦🇰🇭 សម្តេច ស ខេង អាចដឹកនាំប្រទេសកម្ពុជាអោយមានយុត្តិធម៌សង្គម និងការប្រតិបត្តិសាសនាពិតៗ
៧🇰🇭 សម្តេច ស ខេង អាចការពារព្រៃឈើគង់វង្សពិតៗ
៨🇰🇭 សម្តេច ស ខេង អាចដោះស្រាយបញ្ហាព្រំដែនបានពិតៗ ប្រកបដោយការយកប្រយោជន៍ជាតិជាធំ🇰🇭
៩🇰🇭 សម្តេច ស ខេង អាចដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជាបានយ៉ាងពិតប្រាកដ🇰🇭
១០🇰🇭 សម្តេច ស ខេង អាចប្រឆាំងនិងអំពើពុករលួយបានយ៉ាងពិតប្រាកដ ពីព្រោះ សម្តេច ស ខេង អត់ដែលប្រព្រឹត្តអំពើពុករលួយ ហើយរឹតតែមិនមែនគាំទ្រនិងការពារឬធ្វើជាខ្នងបង្អែកជនពុករលួយឡើយ🇰🇭
១១🇰🇭 សម្តេច ស ខេង អាចធ្វើអោយខ្មែរគ្រប់ភាគីមានស្នាមញញឹម ប្រកបដោយភាពសាមគ្គីធម៌👏
១២🇰🇭 សម្តេច ស ខេង ជាមេដឹកនាំចិត្តធ្ងន់ មិនឆេវឆាវ មិនបញ្ជារអោយសម្លាប់មនុស្សឆៅៗទេ!
១៣🇰🇭 សម្តេច ស ខេង អាចប្រឆាំងនិងបញ្ហាគ្រឿងញៀនបានពិតប្រាកដ ពីព្រោះ សម្តេចក្រឡាហោម គ្មានសាច់ញាតិធ្វើជាមេជួញគ្រឿងញៀនទេ!
១៤🇰🇭 សម្តេច ស ខេង អាចការពារថែរក្សានិងបង្កបង្កើនធនធានធម្មជាតិ មានរ៉ែមាស និងរ៉ែប្រេងកាតដែលខ្មែរយើងមានច្រើនណាស់ កែច្នៃរបស់ដែលខ្មែរមានគ្រប់យ៉ាងធ្វើអោយកម្ពុជារីកចម្រើនដែលមិននឹកស្មានដល់ នេះហើយទើបបានសៀវភៅអាថ៌កំបាំងទេវតាបានបើកបញ្ហាញថា សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងតែមួយគត់នៅប្រទេសកម្ពុជា (តារាសំណាងរបស់កម្ពុជាពិតៗ)🇰🇭
១៥🇰🇭 សម្តេចក្រឡាហោម ស ខេង នាំមកនូវ
1 ការអភិវឌ្ឍន៍ពិតៗមាននិរន្តរៈភាពពិតៗ
2 មានសន្តិភាពពិតៗជារៀងរហូត
3 ប្រជាធិបតេយ្យពិតៗប្រកបដោយភាពរឹងមាំ
4 គោរពសិទ្ធិមនុស្សពិតៗប្រកបដោយយុត្តិធម៌ពិតៗ
5 ដោះស្រាយបញ្ហាទីផ្សារជូនប្រជាពលរដ្ឋពិតៗ
6 ធ្វើអោយប្រជាជនកម្ពុជាមានក្តីសង្ឃឹមពិតៗមែនៗ
7 ឯកភាពជាតិពិតៗ ឯករាជ្យជាតិពិតៗ
8 ស្នេហាជាតិពិតៗ គិតប្រយោជន៍ជាតិជាធំពិតៗ
9 មានសេរីភាពពិតៗ ប្រកបដោយការគោរច្បាប់ពិតៗ
10 សម្តេច ស ខេង នាំមកនូវរឿងពិតៗគ្រប់យ៉ាង
🇰🇭មន្ត្រីគ្រប់ក្រសួង គ្រប់ស្ថាប័ន
🇰🇭កងកំម្លាំងប្រដាប់អាវុធគ្រប់អង្គភាព
🇰🇭មន្ត្រីថ្នាក់រាជធានីពីថ្នាក់កំពូលចុះមកដល់ថ្នាក់ក្រោមសុទ្ធតែទទួលស្គាល់គុណធម៌និងគាំទ្រសម្តេចក្រឡាហោម ស ខេង ទាំងអស់
🇰🇭មន្ត្រីថ្នាក់ខេត្តទូទាំងប្រទេសកម្ពុជា មន្ត្រីថ្នាក់ខណ្ឌ មន្ត្រីថ្នាក់ក្រុង មន្ត្រីថ្នាក់ស្រុក មន្ត្រីថ្នាក់ឃុំ/សង្កាត់ សុទ្ធតែទទួលស្គាល់គុណធម៌និងគោរពគាំទ្រស្រលាញ់ជឿជាក់លើសម្តេចក្រឡាហោម ស ខេងទាំងអស់🇰🇭
🇰🇭សមាគម អង្គការសង្គមសុីវីលក្រៅរដ្ឋាភិបាលសុទ្ធតែទទួលស្គាល់គុណធម៌របស់សម្តេចក្រឡាហោម ស ខេងទាំងអស់🌎
🇰🇭ព្រះសង្ឃទូទៅ ព្រះធម្មកថិកទេសនាល្បីៗ គ្រូធម៌ល្បីៗសុទ្ធតែគាំទ្រនិងស្រលាញ់ជឿជាក់លើគុណធម៌និងសមត្ថភាពរបស់សម្តេចក្រឡាហោម ស ខេង🇰🇭🌎
🇰🇭ប្រជាពលរដ្ឋកម្ពុជាទោះបីមានអ្នកខ្លះគាំទ្របក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរ៩៩%សុទ្ធតែទទួលស្គាល់គុណធម៌និងសមត្ថភាពខ្ពស់របស់សម្តេចក្រឡាហោម ស ខេង 🇰🇭
🌎សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន អង្គការសហប្រជាជាតិ ប្រទេសនានាដែលមានស្ថានទួតប្រចាំនៅកម្ពុជា សុទ្ធតែទទួលស្គាល់គុណធម៌និងគាំទ្រសម្តេចក្រឡាហោម ស ខេង ទាំងអស់🇰🇭
🇰🇭អ្នកវិនិយោគទុនឬថៅកែធំៗនិងអ្នកជំនួញទាំងក្នុងប្រទេសនិងក្រៅប្រទេសសុទ្ធតែគាំទ្រនិងទទួលស្គាល់គុណធម៌របស់សម្តេចក្រឡាហោម ស ខេង ទាំងអស់🇰🇭
🇰🇭មេទាហាននិងមេប៉ូលីសច្រើនបំផុតសុទ្ធតែទទួលស្គាល់គុណធម៌និងគាំទ្រសម្តេចក្រឡាហោម ស ខេង ទាំងអស់🇰🇭
🇰🇭ទោះបីមន្ត្រីបក្សប្រឆាំងទាំង១៩បក្សនយោបាយក្នុងប្រទេសកម្ពុជាក៏ទទួលស្គាល់គុណធម៌របស់សម្តេចក្រឡាហោម ស ខេង ដែរ 🇰🇭
🇰🇭មនុស្សដែលកាន់ផ្លូវបារមី មានពួកគ្រូបារមី និងអ្នករៀបអាសនៈគោរពបូជាទាំងអស់ ជាពីសេស ពួកទេវតាពិតៗ ព្រះឥន្ទពិត ព្រះព្រហ្មពិត ព្រះម៉ែធរណីពិត បារមីក្នុងឋានទាំងបីសុទ្ធគាំទ្រសម្តេចក្រឡាហោម ស ខេង ដែលជាផ្កាយសំណាងរបស់កម្ពុជា🇰🇭
🐉ស្តេចនាគរាជនិងព្រះម៉ែនាគរាជ🐉ថែរក្សានិងការពារសម្តេចក្រឡាហោម ស ខេង ជាអ្នកមានបុណ្យ🇰🇭
🌎បញ្ជាក់ ក្រុមឬប្រភេទមនុស្សដែលមិនគាំទ្រសម្តេចក្រឡាហោម ស ខេង មាន១៥ក្រុមឬ១៥ប្រភេទដូចខាងក្រោមនេះ👇👇👇
១ ក្រុមជួញដូរគ្រឿងញៀន
២ ក្រុមពុករលួយ
៣ ក្រុមបំផ្លាញព្រៃឈើ
៤ ក្រុមលក់ផលប្រយោជន៍ជាតិ
៥ ក្រុមមន្ត្រីខិលខូចធ្វើបាបរាស្ត្រ
៦ ក្រុមកេងប្រវញ្ចលួចដីរាស្ត្រ
៧ ក្រុមបម្រើនយោបាយបរទេស
៨ ក្រុមបំផ្លាញសាសនានិងប្រពៃណីខ្មែរ
៩ ក្រុមឃាតកស្លាប់មនុស្សនៅក្រៅច្បាប់
១០ ក្រុមបាតដៃទី៣
១១ ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់
១២ ក្រុមក្បត់ជាតិ
១៣ ក្រុមបំផ្លាញជាតិ
១៤ ក្រុមអ្នកនយោបាយចិត្តល្អក្លែងក្លាយ
១៥ ចារកម្មបរទេស
👉មនុស្ស១៥ក្រុមឬ១៥ប្រភេទនេះមិនគាំទ្រសម្តេចក្រឡាហោម ស ខេងទេ!
👉ទៅថ្ងៃមុខអាចបង្ហើប្រាប់ថា មនុស្ស១៥ក្រុមឬ១៥ប្រភេទនោះគាំទ្រអ្នកនយោបាយរូបណានៅកម្ពុជា🇰🇭
🇰🇭🌎👏បើចង់អោយប្រទេសកម្ពុជាទទួលបានអ្វីៗគ្រប់យ៉ាងសុទ្ធតែជាការពិត របស់ពិត សច្ចៈធម៌ពិត សូមមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចកងកំលាំងប្រដាប់អាវុធម៌គ្រប់ស្ថាប័ន គ្រប់អង្គភាព និងប្រជាពលរដ្ឋខ្មែរយើង នាំគ្នាគោរព ស្រលាញ់ និងគាំទ្រសម្តេចក្រឡាហោម ស ខេង ជាមេដឹកនាំដែលជាផ្កាយសំណាងរបស់កម្ពុជាជារៀងរហូតតទៅ🇰🇭🌎👏👏👏🐉
🙏អត្ថបទអាថ៌កំបាំងរបស់ទេវតាបើកបង្ហាញការពិតដោយ អគ្គបណ្ឌិតសង្ឃទីប្រឹក្សា ហោ សុខុន ប្រធានផ្សព្វព្រះធម៌តាមវិទ្យុនិងទូរទស្សន៍ និងជាព្រះគ្រូចៅអធិការវត្តពោធិ៍ព្រះបាត្រហៅច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ🇰🇭
ចែករំលែក Share សៀវភៅអាថ៌កំបាំងរបស់ទេវតាបានចារទុកមកថា សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបយ៉ាងពិតប្រាកដ🇰🇭

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,133 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,216 នាក់