ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ស្លាប់ក្នុងខុនដូមួយ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:45 ព្រឹក អ្នកអាន 3534

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានបានឲ្យដឹងថាជនបរទេសម្នាក់ បានស្លាប់នៅក្នុងខុនដូ មួយកន្លែង នៅក្រុងសៀមរាប។នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានឲ្យដឹងថាករណី ជនបរទេសស្លាប់ នៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ ២០១៩ វេលាម៉ោង២២:០០នាទី ស្ថិតនៅខុនដូ ឡាលូនដឹអង្គរខុនដូមីនៀម (អតីតដ្រាហ្គនរ៉ូយ៉ាល់) បន្ទប់លេខ:៥០៤ ក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សាកសព ឈ្មោះ MacLean Malcolm Iam ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិអូស្ត្រាលី បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

មន្ត្រីថាការពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយ។មូលហេតុ: តាមការបញ្ជាក់ពីលោកគ្រូពេទ្យសាកសពមានជំងឺមហារីកក្រពេញមាត់។មន្ត្រីបន្តទៀតថាសាកសពបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 14,440 នាក់
ម្សិលមិញ : 61,150 នាក់
សរុប : 72,084,230 នាក់