ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទីបំផុត រស់ សារ៉ុម ប្ដឹងគឹម រស្មី ទៅអង្គភាពប្រឆាំង អំពើពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 09:52 ព្រឹក អ្នកអាន 1925

 ភ្នំពេញ៖នៅទីបំផុត លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានសម្រេចប្ដឹង លោកគឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ទៅស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ជាផ្លូវការហើយ។ នេះបើយោងតាមពាក្យបណ្ដឹង ដែលបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍  ទទួលបាននៅព្រឹកនេះ។

អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោកគឹម រស្មី ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុក

ដោយភ្ជាប់ជាមួយព្រះរាជក្រឹត្យ ថា៖នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។
នេះជាអភិក្រមទី៥គឺការវះកាត់។

សូមបញ្ជាក់ថា វិដេអូមួយ បែកធ្លាយពេញបណ្ដាញសង្គម ដោយមាន លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកាចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,748 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,651 នាក់