ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ សង្រ្គាម បណ្តាលមកពីការ អុជអាល, ញុះញុង, អូសទាញ, លាបពណ៍ និងជ្រៀតជ្រែកពីបរទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:30 ព្រឹក អ្នកអាន 330

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកថា៖ រូបថតជ្រុងមួយនៃជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្រ្គាមរត់លូន។ សង្រ្គាមដែលបានកើតឡើងកន្លងមកគឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៍ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួនដែលបានរុញប្រទេសជាតិអោយធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

នាយករដ្ឋមន្ត្រីបន្តថា ជីវិតយុវវ័យខ្ញុំផ្ទាល់ គឺគ្មានស្គាល់អ្វីដែលហៅថា សេចក្តីសុខ និងសប្បាយ។ សូម្បីតែការសិក្សាក៏មិនបានពេញលេញដែរ។ ខ្ញុំបានចូលធ្វើទាហានតាំងពីអាយុ១៨ឆ្នាំដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និងពិការភ្នែកម្ខាងមកទល់សព្វថ្ងៃទៀតផង។ យើងឆ្អែតហើយសង្រ្គាម និងការនិរាសព្រាត់ប្រាស់។ ពេលនេះយើងជ្រើសរើស “សន្តិភាព” ជាធំលើសអ្វីៗទាំងអស់ ព្រោះគឺជាដង្ហើមនៃជីវិត។

សម្ដេច ហ៊ុន សែន បានបន្តថា យើងនាំគ្នាថែរក្សា និងការពារសន្តិភាពអោយបានរឹងមាំល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើយអនាគតកូនក្មួយយុវជនយុវនារីក៏កាន់តែមានឱកាសល្អៗឆ្ពោះទៅរកជីវិតរុងរឿងក្នុងសម័យសន្តិភាព។
ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយចុងសប្តាហ៍៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,538 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,621 នាក់