ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភ្លើងប្រចណ្ឌ ប្ដីវាយសម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:44 ព្រឹក អ្នកអាន 3684

 ដោយសារតែភ្លើងប្រចណ្ឌបណ្តាលឲ្យប្រពន្ធស្លាប់នៅនឹងកន្លែងឯប្តីត្រូវដេកគុកស្ថិតក្នុងភូមិសំភិនឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៩ម្សិលមិញ។

នគរបាលស្រុកសំបូរបានឲ្យដឹងថាករណីហិង្សាដោយចេតនាបង្កឡើងដោយ ជនសង្ស័យឈ្មោះ ឈីន សុឃាប(ជាប្តី) ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានឈ្លោះប្រកែកជាមួយជនរងគ្រោះឈ្មោះ អែប ពៅ(ជាប្រពន្ធ) ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅកន្លែងកើតហេតុ ហើយជនសង្ស័យបានយកអង្រែវាយប្រពន្ធចំក្បាលផ្នែកខាងក្រោយ ពេលអង្រែបាក់ជនសង្ស័យបានយកដងចបទៅវាយប្រពន្ធបន្ថែមទៀតបណ្ដាលអោយប្រពន្ធបែកក្បាលស្លាប់នៅនិងកន្លែងតែម្តង។

មន្ត្រីនគរបាលបន្តថាក្រោយពីកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពុងចាមចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសំបូរក្រោយពីកម្លាំងជំនាញបានសួរនាំជនសង្ស័យបានសារភាពថាមូលហេតុដែលខ្លួនឈ្លោះប្រកែកវាយប្រពន្ធបណ្តាលឲ្យស្លាប់គឺដោយសារប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយអ្នកជិតខាង។
សូមបញ្ជាក់ជនសង្ស័យខាងលើបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។


បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំបូរនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តនៅរសៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៩នេះដើម្បីបំពេញនីតិវិធីច្បាប់បន្ត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,851 នាក់
ម្សិលមិញ : 49,036 នាក់
សរុប : 83,782,429 នាក់