ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃើញឱកាសល្អ លួចយកម៉ូតូ ភ្លាត់ស្នៀតបើកដួល របួសឈាមពេញមុខ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 919

 ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ឃើញម្ចាស់ម៉ូតូស្រវឹង ដេកកៀនផ្លូវឱកាសល្អលួចយកម៉ូតូជិះបានបន្តិចក្រឡាច់ដួលបណ្ដាលឲ្យរងរបួស។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០១៩ នៅវេលាម៉ោង១៩និង០០នាទី នៅចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត ស្នងការរង ខេត្តសៀមរាប បានឲ្យដឹងថានៅនៅថ្ងៃទី១០កុម្ភ:ម្សិលមិញជនរងគ្រោះឈ្មោះ ជាក់ ចិន ភេទប្រុសនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានជិះម៉ូតូម៉ាកស៊ូមម័រ សេរីឆ្នាំ២០០៦ពណ៌ស ពាក់ផ្លាកលេខ សៀមរាប១Y.៣៩៨១ទៅហូបការនៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ម៉ោងប្រហែលជាង៤ល្ងាច ទើបជិះម៉ូតូត្រឡប់ទៅសៀមរាបវិញម្នាក់ឯងតាមផ្លូវជាតិលេខ៦ ដល់ចំណុចភូមិរលួសខាងលិច ឃុំរលួសស្រុកប្រាសាទបាគង ស្រវឹងទៅមុខពុំរួចក៏ឈប់ម៉ូតូដេកនិងចំរៈផ្លូវតែម្តង ។

លោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត បន្តថាលុះម៉ោង១៩និង០០នាទី ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាព យកម៉ូតូជិះមកទិសខាងលិច ពេលនោះម្ចាស់ និងប្រជាពលបានឃើញ បានរាយការណ៍ឲ្យសមត្ថកិច្ច ពេលនោះ ជនសង្ស័យជិះគេចមកទិសខាងលិចបានប្រហែល៤០០ម៉ែត្រ ក៏ក្រឡាច់ដួលខ្លួនឯងបណ្តាលឲ្យរងរបួស ហើយបញ្ជូនទៅមន្ទីរពេទ្យ ក្នុងក្រុងសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,130 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,803 នាក់