ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់នារីខារ៉ាអូខេហ្វីលីងម្នាក់ និង៨នាក់ទៀត បញ្ជូនទៅតុលាការ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:13 ព្រឹក អ្នកអាន 17262

ខេត្តសៀមរាប៖ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៩នាក់ ក្នុងនោះស្ត្រីម្នាក់ ជាអ្នកបម្រើការងារ នៅខារ៉ាអូខេហ្វីលីង ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បញ្ជូនទៅតុលាការ ក្រោយពីធ្វើការបង្ក្រាប៣ករណីផ្សេងគ្នា។

មន្ត្រីនគរបាលបានឲ្យដឹងថាករណីទី១ថ្ងៃទី១០ខែ កុម្ភៈឆ្នាំ ២០១៩ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួនជន សង្ស័យចំនួន៤នាក់ ៖១-ឈ្មោះ អេង រ៉ាក់ខាហៅស្មីនភេទស្រីឆ្នាំកំណើត ១៩៩១ មុខរបរនារីអូតេស ខារ៉ាអូខេហ្វីលីង ទីលំនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន) ២-ឈ្មោះ ឡែន លីន ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន ទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (សមគំនិតជួញដូរ) (គ្មានសារធាតុ ញៀនក្នុងខ្លួន)៣-ឈ្មោះ ឡូញ សេងលាង ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន ទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)៤-ឈ្មោះ លី ឡុងស៊ីន ហៅ ចៃភេទប្រុស ឆ្នាំកំណើត ១៩៨៦ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)វត្ថុតាងដកហូតសំភារៈវេចខ្ចប់គ្រឿងញៀននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន- ទូរស័ព្ទដៃ ចំនួន ៧គ្រឿង។


ករណីទី២ថ្ងៃទី១០ខែ កុម្ភៈឆ្នាំ ២០១៩ កំលាំងការិយាល័យចរាចរណ៏ផ្លូវគោកដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍នៅចំណុចលើដងផ្លូវរង្វង់មូលព្រះរាជដំណាក់ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងបទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រគល់មកអោយការិយាល័យជំនាញ ៖
១-ឈ្មោះ ង៉ែត សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត ១៩៧៧ មុខរបរជាងភ្លើងទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប(រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ ផេង សុភក្ត្រាភេទប្រុស ឆ្នាំកំណើត ១៩៩៨៥ មុខរបរគ្មានទីលំនៅភូមិត្រពាំងសេះ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប(ប្រើប្រាស់និងសមគំនិតជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
វត្ថុតាងដកហូត 💊 ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន៥កញ្ចប់ស្មើនឹងទំងន់២,១ក្រាម(ទាំងសំបក) ទូរស័ព្ទដៃ ចំនួន ០១គ្រឿង។ 

ករណីទី៣ថ្ងៃទី១០ខែ កុម្ភៈឆ្នាំ ២០១៩ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកជីក្រែងចុះបង្ក្រាបករណី ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចនៅភូមិភ្ញា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួនជន សង្ស័យចំនួន០៣នាក់ ៖
១-ឈ្មោះ ភាព ភាន់ភេទប្រុសឆ្នាំកំណើត ១៩៩៨មុខរបរគ្មាន ទីលំនៅភូមិបឹងធំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន) ២-ឈ្មោះ ទៀង វាសនា ភេទប្រុស ឆ្នាំកំណើត ១៩៩២មុខរបរគ្មាន ទីលំនៅភូមិថ្នល់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (គ្មានសារធាតុ ញៀនក្នុងខ្លួន)៣-ឈ្មោះ សួរ លឿន ភេទប្រុស ឆ្នាំកំណើត ១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)
វត្ថុតាងដកហូត 💊ម្សៅមេតំហ្វេ តាមីនប្រភេទទឹកកក ចំនួន២កញ្ចប់ ស្មើនឹងទំងន់០,០២ក្រាម ទាំងសំបកឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទូរស័ព្ទដៃចំនួន០១គ្រឿង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,621 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,638 នាក់