ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញបើកសន្និបាត ត្រួតពិនិត្យការងារ ឆ្នាំ២០១៨ លើកទិសដៅ ការងារឆ្នាំ២០១៩

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:42 ព្រឹក អ្នកអាន 519

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នៅព្រឹកនេះ បានអញ្ជើញវត្តមាន ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ សន្និបាតនេះ នឹងពិនិត្យលទ្ធផលសម្រេចបានឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ រួមមាន៖
• ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ
• ការគ្រប់គ្រងដែនដី
• ការងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
• ការងារសន្តិសុខ សណ្ដាប់ធ្នាប់សារណៈ
• ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ
• ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
• ការងារអត្តសញ្ញាណកម្ម
• ការងារអន្តោប្រវេសន៍
• ការងារពន្ធនាគារ
• ការងារទទួលដោះស្រាយបណ្ដឹង ការចុះអធិការកិច្ច និងការចុះតាមដានសេចក្ដីជូនដំណឹង
• ការងារសវនកម្មផ្ទៃក្នុង
• ការងារបណ្ឌិត្យសភានគរបាលកម្ពុជា
• ការងារភស្តុភារ និងហិរញ្ញវត្ថុ
• ការងារទំនាក់ទំនងអន្តរជាតិ
• និងការងារអភិវឌ្ឍន៍ធនធានមនុស្ស។
ជាមួយគ្នានេះ មានទិសដៅយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ ត្រូវបានអង្គសន្និបាតដាក់ចេញសម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៩នេះ រួមមាន៖ ទី១ បន្តខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សារណៈ, ទី២ ជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី៣ខិតខំប្រមូលផ្ដុំបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយយុត្តិធម៌ តម្លាភាព ទាន់ពេលវេលា អត់ធ្មត់ខ្ពស់ បញ្ចៀសអំពើហិង្សា និងទី៤ ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងស្មើភាព...៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,481 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,360 នាក់