ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ជិះក្នុងរថយន្ត មើលឃើញ ប្រជាពលរដ្ឋ ប្រឹងប្រែង ប្រកបមុខរបរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 12:20 ល្ងាច អ្នកអាន 1317

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា តាមរយះទំព័រហ្វេសប៊ុក នៅមុននេះបន្តិច បានសរសេររៀបរាប់ថា ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ។

នាយករដ្ឋមន្ត្រី បន្តថា ស្ថានភាពពិភពលោកសព្វថ្ងៃក៏មានការប្រែប្រួលដែរ គឺទន្ទឹមនឹងកម្ពុជាយើងកំពុងមានសុខសន្តិភាព និងរីកចម្រើន ប្រទេសមួយចំនួនក៏កំពុងមានសង្រ្គាមបំផ្លាញគ្រប់យ៉ាង ហើយពលរដ្ឋគ្មានឱកាសអ្វីទាំងអស់។

នាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ខាត។ ពេលនេះ យើងបានងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែបន្តប្រឹងប្រែងទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវអោយមានអ្វីមករំខានដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។
ប្រទេសជាតិដែលមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ គឺជាអំណោយផលដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយគ្រប់ៗរូប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,703 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,521 នាក់