ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកកំពង់ធំ ៤នាក់ ប៉ូលិស ខេត្តសៀមរាប ឃាត់ខ្លួន ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:12 ល្ងាច អ្នកអាន 9739

 ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ រស់នៅខេត្តកំពង់ធំ ត្រូវបាននគរបាល ខេត្តសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន។
ជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅថ្ងៃទី១២ខែ កុម្ភៈឆ្នាំ ២០១៩ម្សិលមិញដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកំលាំងការិយាល័យចរាចរណ៏ផ្លូវគោកនិងកំលាំងការិយាល័យការពារនិងអន្តរាគមន៏ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងចាត់ចែងឲ្យ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។

១-ឈ្មោះ កេន សុខចាមភេទប្រុសឆ្នាំកំណើត ២០០០មុខរបរសិស្ស ទីលំនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (រក្សាទុកជួញដូរនិងចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ អ៉ី ហ៉ី ភេទប្រុស ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន ទីលំនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)៣-ឈ្មោះ វ៉ា សុខលីម ភេទប្រុស ឆ្នាំកំណើត ១៩៩៩មុខរបរគ្មាន ទីលំនៅភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ចាត់ចែងនិង ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)៤-ឈ្មោះ ពិន សុផាភេទប្រុស ឆ្នាំកំណើត ១៩៩៨មុខរបរគ្មាន ទីលំនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ចាត់ចែងនិង ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
វត្ថុតាងដកហូតម្សៅមេតំហ្វេ តាមីនប្រភេទទឹកកក ចំនួន០៥កញ្ចប់ ស្មើនឹងទំងន់១,៧ក្រាម (ទាំងសំបក) ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន- ទូរស័ព្ទដៃ ចំនួន០៤គ្រឿង។ បញ្ជូនទៅសាលាដំបូងនៅថ្ងៃ១៣១៣ខែកុម្ភៈនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,616 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,434 នាក់