ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី៖ សមត្ថកិច្ច នៅខេត្ដសៀមរាប បានដាក់កម្លាំង សម្រាប់ឃ្លាំមើល សិស្សទៅដេក នៅផ្ទះសំណាក់ គ្រប់ទីកន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:58 ល្ងាច អ្នកអាន 6129

ខេត្តសៀមរាប៖អភិបាលរង ខេត្តសៀមរាបបានបញ្ជាក់ថា សមត្ថកិច្ចនៅខេត្ដសៀមរាប បានដាក់កម្លាំងសម្រាប់ឃ្លាំមើលសិស្សានុសិស្សទៅដេកនៅផ្ទះសំណាក់គ្រប់ទីកន្លែង។

លោកស្រី យូរ សុភាព អភិបាលរងខេត្តសៀមរាប បន្តថា វប្បធម៌ទាំងអស់នេះ មិនមែនជាវប្បធម៌របស់ខ្មែរនោះទេ ប៉ុន្ដែយើងត្រូវយកទិវានេះទៅផ្ដល់ជូនជាមួយក្រុមគ្រួសារ មាតាបិតាទៅវិញជាការប្រសើរ។ សុំសិស្សានុសិស្សកុំឲ្យធ្វើអ្វីផ្ដេសផ្ដាសនៅផ្ទះសំណាក់ធ្វើឲ្យបាត់បង់តម្លៃស្ដ្រីខ្មែរ ដែលមានវប្បធម៌និងប្រពៃណីល្អផូរផង់តាំងពីដូនតាមក។

លោកស្រី យូរ សុភាព ថ្លៃងបែបនេះ នៅក្នុងពិធីវេទិកាសាធារណៈស្ដីពីយុវជនរួមគ្នាកាត់បន្ថយអំពើហឹង្សា ដែលធ្វើឡើងនៅក្នុងវិទ្យាល័យ១០មករា១៩៧៩ នៅព្រឹកមិញនេះ។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប បានណែនាំដល់សិស្សសាលា សុំកុំយកថ្ងៃទី១៤កុម្ភៈជាថ្ងៃបុណ្យសង្សា ហើយធ្វើអ្វីផ្តេសផ្តាស ដែលនាំឲ្យបាត់បង់វប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរ វាគឺជាទិវាថ្ងៃនៃក្ដីស្រលាញ់របស់ប្រទេសអឺរ៉ុបប៉ុណ្ណោះ។

នៅចំពោះមុខសិស្សានុសិស្សជាច្រើនរយនាក់ លោកស្រីថ្លែងថា ទិវាបុណ្យនៃសេចក្តីស្រឡាញ់ មនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាបែបរ៉ូមែនទិក។ ១៤កុម្ភៈជាពិធីបុណ្យមួយ របស់ជនជាតិអឺរ៉ុប។ ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ ក៏មានយុវវ័យជាច្រើន កំពុងតែយល់ច្រឡំថា១៤កុម្ភៈគឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណ ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ ដែលមានន័យសំដៅ ដល់ការបង្ហាញនូវភក្តីភាពស្នេហា រវាងគូស្នេហ៍ ចំពោះគ្នា និងគ្នា តាមរយៈការទិញ ផ្កាកូលាប ឬវត្ថុអនុស្សាវរីយ៏ ឬចំណាយពេលនៅជិតគ្នា។

ទោះបីយ៉ាងណា តាមការសង្កេតឃើញក្នុងខេត្ដសៀមរាប នាថ្ងៃ ១៤កុម្ភៈឆ្នាំ២០១៩នេះ គេ ហាក់មិនសូវឃើញក្រុមស្រទាប់យុវវ័យ ពុះកញ្ច្រោលបានច្រើនប៉ុន្មាននោះទេ ដែលករណីនេះគឺអាចសង្ស័យថា ពួកគាត់បានយល់ដឹង ពីវប្បធម៌បរទេសមួយនេះច្បាស់លាស់៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,196 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,124,042 នាក់