ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ស្នើឥណ្ឌូនេស៊ី បើកឲ្យមាន ការហោះហើរ ដោយត្រង់ មកកាន់កម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 02:35 ល្ងាច អ្នកអាន 616

 នៅវិមានសន្តិភាព ព្រឹកមិញ នាឱកាសជួប លោកជំទាវ Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូនេស៊ី

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើដល់ភាគី ឥណ្ឌូនេស៊ី បើកអោយមានការហោះហើរដោយត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ីដើម្បីទាក់ទាញភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគគិនសម្រាប់ប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញមកកម្ពុជាចូលរួមក្នុងកម្មវិធីនេះ ហើយព្រមទាំងបាននាំមកនូវសិល្បករ សិល្បការនី ចូលរួមសម្តែងយ៉ាងអធិកអធមទៀតផង។ វត្តមានរបស់លោកជំទាវ គឺបានរឹតបន្តឹងនូវចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ និងល្អប្រសើរ។

នាយករដ្ឋមន្រ្តី បានរំលឹកផងដែរ អំពីការចូលរួមយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូនេស៊ីកន្លង ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ដោយឡែកនៅកម្ពុជា គឺឥណ្ឌូណេស៊ី បានចូលរួមចំណែកស្វែងរកសន្តិភាព ព្រមទាំងបានធ្វើជាសហប្រធាននៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីសផងដែរ។ ក្រៅពីនោះ គឺប្រទេសឥណ្ឌូនេស៊ីបានរួមចំណែកបញ្ជូនទ័ពមកការពារសន្តិភាពនៅកម្ពុជាក្នុងកំឡុងពេលរៀបចំការបោះឆ្នោតដែលរៀបចំគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UNTAC)កាលពីឆ្នាំ ១៩៩៣ ព្រមទាំងជំនួយក្នុងការហ្វឹកហាត់ និងអភិវឌ្ឍធនធានមនុស្ស និងធនធានកងទ័ពនៅកម្ពុជាផងដែរ។

សម្ដេច បានស្នើសុំភាគីឥណ្ឌូនេស៊ីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការនេះ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅ ហើយចូលរួមជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្តនិងជំរុញនូវទំនាក់ទំនងកាន់អោយកាន់តែជិតស្និទ្ឋល្អរប្រសើរវាងប្រជាជាតិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងកម្មវិធីវប្បធម៍ជាដើម។

លោកជំទាវi បានមានប្រសាសន៍ជម្រាបជូន នាយករដ្ឋមន្ត្រី អំពីគោលបំណងនៃការអញ្ជើញមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រារព្ឋខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះបានបន្សល់ទុកដោយ ស្នាព្រះហស្ថនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និង អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូកាណូ។

លោកជំទាវ ក៏បានជម្រាបជូន សម្ដេចតេជោ ផងដែរថាការជ្រើសរើសយកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះជាថ្ងៃប្រារព្ឋខួប គឺកាលពី ៦០ ឆ្នាំមុន ដែលត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ១៩៥៩ ដែលប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,819 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,598,698 នាក់