ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការពារជាតិថៃ ប្រាប់សម្ដេចថា តាមបន្ទាត់ព្រំដែន ពុំមានបញ្ហាអ្វីចោទ នោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 02:51 ល្ងាច អ្នកអាន 295

លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រថៃ បានជម្រាបជូន សម្តេច ហ៊ុន សែន អំពីជំនួបកន្លងមកថ្មីៗរវាង លោកផ្ទាល់ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលផ្តោតលើបញ្ហាព្រំដែន សន្តិសុខ រួមទាំងបញ្ហាមួយចំនួនទៀតដែលមានការពិភាក្សាដោយរលូន។ ទាំងបញ្ហាសន្តិសុខ និងការព្រួយបារម្ភផ្សេងៗទៀតនៅតាមព្រំដែនគឺពុំមានបញ្ហាអ្វីចោទ។

សម្តេច ហ៊ុន សែន បានគាំទ្រ ចំពោះកិច្ចពិភាក្សាកន្លងមកថ្មីៗរវាងគណៈកម្មការនៃប្រទេសទាំងពីរ ដែលមានរូប លោក Prawit តំនាងអោយភាគីប្រទេសថៃ ជាមួយនឹង សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលតំណាងអោយភាគីកម្ពុជា។

ម្តេចតេជោ បានបញ្ជាក់ផងដែរថា គណៈកម្មការនៃប្រទេសទាំងពីរនេះមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមានសុខសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន ដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់បម្រើឲ្យពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរអោយកាន់តែល្អជិតស្និទ្ឋថែមទៀត។

ការលើកឡើងយ៉ាងដូច្នេះ នាពេល ជួបពិភាក្សាការងារ នៅវិមានសន្តិភាព ព្រឹកមិញនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,646 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,464 នាក់