ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បន្តិចទៀត សម្តេច ហ៊ុន សែន អញ្ជើញបិទសន្និបាត បូកសរុបការងារ របស់ក្រសួងមហាផ្ទៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 03:28 ល្ងាច អ្នកអាន 435

នៅបន្តិចទៀតនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃបានបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ កាលពីថ្ងៃម្សិលមិញនេះ។ ក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះក្រសួងមហាផ្ទៃបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងនគរបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ អង្គសន្និបាតក៏បានបង្ហាញនូវផែនការមួយចំនួនដែលនៅចន្លោះប្រហោងទាមទារឲ្យមានការយកចិត្តទុកដាក់បំពេញបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,595 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,474 នាក់