ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧត្តមគតិជាតិ ភាគទី១ 🇰🇭

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 06:36 ល្ងាច អ្នកអាន 436

«ជាតិខ្លាំង និងការចុះខ្សោយរបស់ជាតិ គឺសុទ្ធតែមានមូលហេតុពិតរបស់វា»។ សម័យអង្គររុងរឿង ដោយសារខ្មែរ មានមនសិកា សម្បជញ្ញៈ និងឧត្តមគតិជាតិខ្ពស់។ ខែ្មរអតីតកាលដែល បែកបាក់ បាត់ដី ក៏ដោយសារមាន ខ្មែរខ្លះដែលចាញ់បោកបរទេស ជឿបរទេស នោះឯង។ បើគេមិនចូលដៃជាមួយបរទេស ជាតិមិនបែកបាក់ទេ។ រឿងនេះមិនពិបាកយល់ទេ ហើយក៏មិនចាំបាច់ចំណាយពេលអានសៀវភៅជាភាសាបរទេស ជាភាសាបារាំង ឬភាសាអង់គ្លេស ដែលអាចច្រឡំន័យនោះដែរ ដោយគ្រាន់តែចំណាយពេលអានសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ» របស់លោក ត្រឹង ងា និង សៀវភៅ «ចរិតខ្មែរ» របស់លោក ប៊ុណ្ណ ចន្ទម៉ុល គឺអាចយល់បាន។ ការបែកបាក់សម័យលង្វែក ក៏ដោយសារមានខ្មែរជឿបរទេសជិតខាង។

ខ្មែរបាត់សុរិន្ទ បាត់ខេត្តខ្លះខាងជើងខាងត្បូង ក៏ដោយសារខ្មែរជឿបរទេស ក្បត់ជាតិឯង រាប់ទាំងពួកក្បត់ជាតិជំនាន់ក្រោយមាន ដាប ឈួន, សម សារី, លន់ ណុល ជាដើមផង។ ពួកនេះ ឈាមដដែល មាយាទដដែល។ វាស្រែកថា ស្រឡាញ់ខ្មែរ តែវាស្តាប់បរទេស។ យើងត្រូវមានការឈឺចាប់។

អ្នកណាហើយ បើធ្វើតាមបរទេស លើកតម្កើងបរទេស ប្រែថា ធ្វើឲ្យ «ជាតិរលាយ»។ មិនទាន់ហួសពេលទេ យើងត្រូវខិតខំបណ្តុះមនសិការជាតិ ដល់កូនខ្មែរ ចាប់តាំងពីថ្នាក់មតេយ្យឡើងទៅ ឲ្យចេះសំពះខ្មែរ ឲ្យចេះការពារខ្មែរតាំងពីតូចៗទៅ។ ២០ឆ្នាំក្រោយគេនឹងក្លាយជាយុវជនដែលរួមចំណែកបន្តជួយការពារឧត្តមគតិនិងផលប្រយោជន៍ខ្មែរពិតប្រាកដ៕SRអត្ថបទលោកហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,814 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,693 នាក់