ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មិនទាន់មាន ការផ្លាស់ប្ដូរ អធិការ ក្រុងសៀមរាប នៅឡើយទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:00 ព្រឹក អ្នកអាន 2803

ខេត្តសៀមរាប៖ជុំវិញពាក្យអាចាមអារ៉ាមថា អធិការនគរបាល ក្រុងសៀមរាប លោកវរសេនីយ៍ឯកទេព ចាន់ណា និងមានការផ្លាស់ប្ដូរចេញនៅឆាប់ៗខាងមុខនោះ មិនទាន់ជាការពិតនៅឡើយទេ។

ក្រោយពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានបង្ហោះថានៅឆាប់ៗខាងមុខនឹងមានការផ្លាស់ប្ដូរលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការក្រុងសៀមរាប នោះ នាយការិល័យបុគ្គលិកនៃនគបាលស្នងការខេត្តសៀមរាប លោកវរសេនីយ៍ឯកអៀង មករា បានអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថា មកទល់ពេលនេះខ្ញុំមិនទាន់ទទួលព័ត៌មានជាក់លាក់ណាមួយចំពោះការផ្លាស់ប្តូរនេះទេ។ ដោយឡែកគឺបានឮតែពីFacebookដូចតែគ្នានឹង។ ហើយក៏មានអ្នកសួរច្រើនដែរ

នៅពេល អង្គភាពសៀមរាបប៉ុស្ដិ៍ សួរបន្តថា ឮពាក្យអាចាមអារ៉ាមថាលោកវរសេនីយ៍ឯកណុប សារ៉ាក់ ប្ដូរពី ស្រុកសូទ្រនិគម មកក្រុងសៀមរាប ជំនូសលោកកវរសេនីយ៍ឯ ទេព ចាន់ណា? លោកវរសេនីយ៍ឯកអៀង មករា បន្តថា ខ្ញុំក៏ឮដូចបងដែរ។តែខាងខ្ញុំមិនបានរៀបចំអីនោះទេ

ប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ តាមទូរសព្ទ នៅព្រឹកនេះ លោកវរសេនីយ៍ឯកទេព ចាន់ណា អធិការក្រុងសៀមរាប បានឲ្យដឹងថា

ខ្ញុំ អត់ដឹងដែរ គ្រាន់តែឃើញព័ត៌មាន សួរទៅស្នងការបានដឹង ខ្ញុំធ្វើមិចដឹង ការងារចេះ គេឲ្យខ្ញុំដឹង បើគេចង់ដោះដូរ ក៍មិនឲ្យខ្ញុំដឹង មិនទាន់មានឯកសារណា ឲ្យគត់សម្គាល់នោះទេ

ស្នងការខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឲ្យដឹងថា ខ្ញុំ អត់ទាន់ដឹងទេរឿងផ្លាស់ប្ដូរនោះ

អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានឲ្យដឹងថាជាពាក្យអាចាមអារ៉ាមទេ មិនមានការពិតទេ គេសួរច្រើនតែបងមិនដឹងខ្លួន

គួបញ្ជាក់ថា ពាក្យអាចាមអារ៉ាម អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៍ឯកណុប សារ៉ាក់ ផ្លាស់មកកាន់ជាអធិការក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯកទេព ចាន់ណា។ ចំណែកលោកវរសេនីយ៍ឯកទេព ចាន់ណា និងទៅកាន់ស្រុកសូទ្រនិគមវិញ៕SR 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,472 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,290 នាក់