ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉េអឹមខេត្តសៀមរាប ចាប់ជនម្នាក់ ករណីលួច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:35 ព្រឹក អ្នកអាន 2581

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ជនសង្ស័យម្នាក់ ករណីអំពើលួច(គោះផ្ទះយកសំភារៈ)ក្នុងផ្ទះ។
មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប.
ជនសង្ស័ឈ្មោះ ម៉ៅ កុំ ហៅផល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
បើតាមមន្ត្រីអាវុធហត្ថថា ក្រោយឃាត់ខ្លួនដកហូតវត្ថុតាង
ម៉ូតូ១គ្រឿង,ទូរសព្ទ័២គ្រឿង,ដង្កាប់កាត់ដែកចំនួន១,ពិលចំនួន១។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,201 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,598,080 នាក់