ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកាន់អំណាច៖ ដៃគូរប្រកួត វាយកូនគោល អាចទម្លាយទ្វា រត់ចេញទៅក្រៅ តារាងបាត់ហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:07 ព្រឹក អ្នកអាន 892

មេដឹកនាំកាន់អំណាចនៅកម្ពុជា ជាង៣០ឆ្នាំមកនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសំណេរ តាមទំព័រហ្វេសប៊ុក ថា៖ថ្ងៃនេះវាយកូនគោលទៀតហើយដើម្បីសុខភាពផង និង ការកំសាន្តចុងសប្តាហ៏ផង។ តែថ្ងៃនេះដៃគូរប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ លេងខូចខ្លាំងណាស់ គាត់វាយបាល់ធ្លាក់ទឹកគេមើលឃើញគ្រប់គ្នា គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។

នាយករដ្ឋមន្ត្រីរូបនេះបន្តថាពេលនេះគាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួតព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,889 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,768 នាក់