ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មើលចុះ ក្រុមឆក់កាបូប នៅក្រុងសៀមរាប អាយុទើប១៦.១៧ឆ្នាំសោះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:00 ព្រឹក អ្នកអាន 6951

ខេត្តសៀមរាប៖ក្រុមជនសង្ស័យឆក់កាបូបចំនួន៤នាក់ ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ក្រោយពីបានសាកសួរចម្លើយ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ទី១-ឈ្មោះ ឌី លីហ័រ ភេទប្រុស អាយុ១៧ឆ្នាំ(ធ្វើសកម្មភាពលួចឆក់)
ទី២-ឈ្មោះ ចាន់ វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកបើកម៉ូតូ បម្រើឲ្យសកម្មភាពឆក់)ទី៣-ឈ្មោះងួន ឆាយហុង ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកទទួលផល)ទី៤-ឈ្មោះតាន់ ប៊ុនឡុង ភេទប្រុស អាយុ១៦ឆ្នាំ(អ្នកទទួលផល) ។

ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងម៉ូតូចំនួន១គ្រឿង (ម៉ាកឡេទ "Let's"សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ១AC-៧៤៦៧)ទូរសព្ទ១គ្រឿង (ម៉ាក Iphone8)កាបូបដៃពណ៌លឿង ចំនួន១ និងទ្រព្យសម្បត្តិ ផ្សេងៗទៀត។

ជនសង្ស័យ បានសារភាពថា ខ្លួន ធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនលើក និងទទួលផល កន្លងមកក្នុងភូមិសាស្ត្រក្រុងសៀមរាប ។
បើតាមសមត្ថកិច្ចបន្តថាក្នុងចំណោមជនសង្ស័យទាំង៤នាក់ បានធ្វើតេស្ត ពិនិត្យរកសារធាតុញៀន ដោយ ឈ្មោះ ចាន់ វិច្ឆិកា និងឈ្មោះ ងួន ឆាយហុង មានផ្ទុកសារធាតុញៀន។

ដោយឡែកជនសង្ស័យ មួយចំនួន ផ្សេងទៀតដែលធ្លាប់ចូលរួមប្រព្រឹត្តបទល្មើសកន្លងមក ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ ដើម្បីតាមចាប់ខ្លួនបន្តទៀត។

សូមរម្លឹកថាកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់ នៅចំណុចតាមបណ្តោយផ្លូវ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណី (ឆក់កាបូប) បង្ករ ឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូ ឆក់យកកាបូបពី ភ្ញៀវបរទេស ជាជនជាតិចិន ភេទស្រី បានសម្រេចហើយ ព្យាយាមរត់គេចខ្លួន ។

រហូតនៅវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃខែដដែល ដោយមានការឯកភាព ពីលោកស្នងការ និងលោកស្នងការង ទទួលផែនព្រហ្មទណ្ឌ ក៏ដូចជាលោកអធិការនគរបាលក្រុងសៀមរាប កំលាំងសមត្ថកិច្ចបានសម្រេច នាំខ្លួន ជនសង្ស័យខាងលើ ដែលកំពុងសំងំលាក់ខ្លួន នៅក្នុង ផ្ទះមួយកន្លែង ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,481 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,299 នាក់