ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

PMខេត្តសៀមរាប ចាប់ឡានដឹកឈើមួយគ្រឿង មេព្រៃរក្សាភាព ស្ងប់ស្ងាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 09:44 ព្រឹក អ្នកអាន 1967

ខេត្តសៀមរាប៖ខណះមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់ មិនចេញមុខបង្ក្រាបការដឹកជញ្ជូនឈើ នោះកម្លាំងអាវុធហត្ថខេត្តសៀមរាប បានបើកប្រតិបត្តិការ ចាប់រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង រួមទាំងតៃកុងឡានម្នាក់ ប្រគល់ឲ្យយកទៅអនុវត្តច្បាប់។

ការបង្ក្រាបធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ត្រង់ចំណុចភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

មន្ត្រីអាវុធហត្ថក្នុងហេតុការណ៏ឲ្យដឹងថា រថយន្តដឹកឈើល្មើសច្បាប់នេះម៉ាកហ៊ីណូ ចំណុះមួយតោន ពាក់ស្លាកលេខកំពង់ចាម៣A០៩៤៧ ដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បំរ៉ុងមកទម្លាក់តាមដេប៉ូ។ តៃកុងឡានដែលឃាត់ខ្លួនមានឈ្មោះអ៊ឹង ជាវលេង ភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន។ ឈើដែលបង្ក្រាបបានជាប្រភេទលេខ២ មានចំនួន៣៣៩ដុំ ស្មើ១៦,៨២៤ម៉ែត្រគូប។

គួបញ្ជាក់ថាការចរាចដឹកជញ្ជូនឈើ នៅខេត្តសៀមរាប នៅបន្តកើតមានឥតឈប់ឈរ ដោយមិនមានការបង្ក្រាបទប់ស្កាត់ពីជំនាញរដ្ឋបាលព្រៃឈើនោះឡើយ។ សកម្មភាព ដឹកជញ្ជូនឈើទាំងនោះ បានដឹកចេញពីតំបន់ឃុំខ្វាវ មកស្រុកជីក្រែង និងពីស្រុកគូលែន ខេត្តព្រះវិហារ មកក្រុងសៀមរាប ដោយឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើ ស្វាយលើ សូទ្រនិគម និងបាគង បន្តមកចែកចាយ តាមដេប៉ូនៅក្រុងសៀមរាប យ៉ាងពេញបន្ទុក៕SR

 

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,319 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,150 នាក់