ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មតិ៖ ប្រអប់អគ្គិសនី ភ្ជាប់គល់ឈើ តាមមាត់ស្ទឹងសៀមរាប អាចប្រឈមនឹង គ្រោះថ្នាក់ខ្លាំងណាស់!

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:25 ព្រឹក អ្នកអាន 2254

ខេត្តសៀមរាប៖មតិប្រជាពលរដ្ឋ សម្ដែងការព្រួយបារម្ភ ចំពោះប្រអប់អគ្គិសនីទៅចងភ្ជាប់គល់ឈើ តាមមាត់ស្ទឹងសៀមរាប ដោយមិនមានគម្របបិត អាចគ្រោះថ្នាក់ខ្លាំងណាស់។

ពលរដ្ឋបានលើកឡើងថាប្រសិនបើមើលពីចម្ងាយ វាហាក់បីដូចជាឧបករណ៏មួយដែលគេតុបតែង សម្រាប់ទស្សនាកំសាន្តភ្នែក ប៉ុន្តែពេលពិនិត្យឲ្យច្បាស់ទើបដឹងថា វាអាចបង្ករគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាជ្ញាធរ យកប្រអប់អគ្គិសនីទៅចងភ្ជាប់គល់ឈើ។

ប្រអប់អគ្គិសនីរាប់សិបប្រអប់ ដែលអាជ្ញាធរខេត្ត បានយកទៅចងភ្ជាប់នឹងគល់ឈើ តាមដងផ្លូវសម្រាប់ដើរកំសាន្ត នាមាត់ស្ទឹងសៀមរាបដោយពុំមានគម្របបិតនេះ គេសង្កេតឃើញមានយូណាស់មកហើយ មិនដឹងថា ធ្វើរបៀបនេះទុកសម្រាប់ទស្សនាឬយ៉ាងណានោះទេ។ ប្រអប់ភ្លើងទាំងនេះ បានចងភ្ជាប់គល់ឈើតាមមាត់ស្ទឹង ចាប់ពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ រហូតដល់គល់ស្ពានថ្មវត្តព្រះរាជបូព៏។ ក្រៅពីនោះបង្គោលភ្លើង សម្រាប់បើកបំភ្លឺលម្អរតាមមាត់ស្ទឹង ក៏មានខ្សែរញ៉េរញ៉ៃដោយមុខតំណរខ្លះមានរុំស្គុតហើយខ្លះទៀតមិនមានរុំស្គុតនោះឡើយ។

មគ្គុទេសន៏ម្នាក់ បានលើកឡើងថា វាហាក់បីដូចជាចម្លែកបន្តិចហើយ រឿងទាំងនេះមិនគួរមានឡើយ។ នៅបណ្តាខេត្តផ្សេងៗដូចជាមិនមានការដាប់ប្រអប់ភ្លើងដោយមិនមានគម្របបិតអីចឹងទេ ហើយរិតតែមិនមានគេយកប្រអប់ភ្លើង ទៅចង់ភ្ជាប់គល់ឈើតាមចំណុចកំសាន្តរបៀបចឹងដែរ។

មគ្គុទេសន៏ដែលសុំមិនបង្ហាញឈ្មោះបន្តថា ថ្វីត្បិតវាមិនទាន់ឆក់យកជីវិតមនុស្សណាម្នាក់ ប៉ុន្តែវានឹងអាចកើតមាននៅពេលខាងមុខ ជាពិសេសក្នុងរដូវវស្សា ព្រោះថាចរន្តភ្លើងងាយឆ្លងបំផុតតាមចរន្តទឹក នេះប្រសិនបើអាជ្ញាធរឬស្ថាបន័ពាក់ពន្ធ័ មិនបានគិតគូរដល់ចំណុចអវិជ្ជមានមួយនេះ។ ម៉្យាងវិញទៀតបើទោះបី វាមិនទាន់មានគ្រោះថ្នាក់ ក៏ហាក់មិនសមភ្នែកអ្នកទេសចរណ៏ គ្រប់ជាតិសាសន៏នោះដែរ។ ប៉ុន្តែវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ មិនគួរគេយកប្រអប់ភ្លើងទៅចងតាមគល់ឈើក្បែរផ្លូវដើរ ប្រៀបដូចដាក់តាំងសម្រាប់ទស្សនាកំសាន្តភ្នែក អីចឹងនោះឡើយ ។

ជុំវិញករណីនេះលោកហាយ យង់ ប្រធានការិយាល័យអភិវឌ្ឍន៏ក្រុងសៀមរាប បានប្រាប់អ្នកកាសែតម្នាក់ថា រឿងអគ្គិសនីនៅចំណុចមាត់ស្ទឹងសៀមរាប គ្រប់គ្រងដោយជំនាញពីរស្ថាប័ន គឺខាងអគ្គិសនីនិងសាលាខេត្តសៀមរាប។ប៉ុន្តែខាងអគ្គិសនីគ្រាន់តែដាក់ប្រអប់ប៉ុណ្ណោះទេ ចំណែកសាលាខេត្តជាអ្នកគ្រប់គ្រងភ្លើង។

នាយករដ្ឋបាលសាលាខេត្តសៀមរាប លោកសុខ ថុល បានប្រាប់អ្នកកាសែតម្នាក់ កាលពីម្សិលមិញថា ប្រអប់ភ្លើងទាំងនោះ គឺសម្រាប់យកភ្លើងទៅប្រើប្រាស់បំភ្លឺតាមដងស្ទឹងសៀមរាប។ ឯប្រអប់ភ្លើងដែលមិនមានគម្របសង្ស័យមានគេលួចដោះ។ ចំណែកថា ត្រូវដោះចេញពីគល់ឈើ ឬយ៉ាងណានោះ លោកមិនបានឆ្លើយតបនោះឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 220 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,345,497 នាក់