ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ប្រកាស បង្កើតក្រុមមេធាវី ផ្ទាល់ ដើម្បីជួយការពារ ស្ត្រីក្រីក្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:08 ល្ងាច អ្នកអាន 616

 នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងជំនួបទទួលជួបពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) នៅវិមានសន្តិភាព ព្រឹកមិញនេះ បានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីអ្វីដែលសម្តេចបានសម្រេចកាលពីម្សិលមិញ គឺបញ្ហាពាក់ព័ន្ធទៅនឹងការការពារស្ត្រី ដែលកន្លងមកមានករណីមួយចំនួនដែលពុំបានធ្វើការកាត់ក្តី ដោយសារខ្វះមេធាវី។

នាយករដ្ឋមន្ត្រីនឹងរៀបចំឲ្យមាន ក្រុមមេធាវីផ្ទាល់របស់សម្តេច ដើម្បីជួយការពារស្ត្រីក្រីក្រទទួលបានទទួលការកាត់ក្តីបានលឿន ជៀសវាងការឃុំខ្លួនលើសពេលវេលា។

សម្ដេចតេជោគ្រោងជ្រើសរើសមេធាវីជាសមាជិកប្រមាណ៥០នាក់ ដែលអាចបែងចែក ២នាក់ប្រចាំខេត្តនីមួយៗ។ កិច្ចការពារក្តីនេះ មិនកំណត់ការពារអោយតែស្ត្រីនោះទេ ប៉ុន្តែការពារករណីផ្សេងទៀត ដែលធ្វើយ៉ាងណាជួយឲ្យសង្គម និងប្រជាពលរដ្ឋខ្មែរមានយុត្តិធម៌អនុវត្តតាមនីតិរដ្ឋ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,020 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,598,899 នាក់