ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នេះដល់សៀមរាបហើយ គយចាប់រថយន្តសេរីទំនើប អត់ពន្ធ២គ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 02:52 ល្ងាច អ្នកអាន 12102

ខេត្តសៀមរាប៖កម្លាំងគយចល័តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបង្ក្រាបរថយន្តសេរីទំនើបៗចំនួន២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។
ហេតុការណ៍ធ្វើឡើងនៅភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៩កុម្ភ:ព្រឹកមិញនេះ។

ចំពោះការបង្ក្រាបរថយន្តគ្មានពន្ធ នឹងធ្វើឡើងដូចភ្លៀងរលឹម។ រថយន្តដែលបង្ក្រាបនេះទី១ស្លាកលេខភ្នំពេញ២U៥៥៥៧ ទី២ស្លាកលេខភ្នំពេញ២w៤៨៤៨។

គួបញ្ជាក់ថានៅខេត្តសៀមរាប ដែលជាក្រុងទេសចណ៍ដ៍ប្រណិតមួយនេះ មួយរយះចុងក្រោយមកនេះ គេសង្កេតឃើញ ពលរដ្ឋ មានរថយន្តជិះសេរីទំនើបៗ ជាច្រើនគេមិនដឹងថា រថយន្តទាំងនោះមានពន្ធឬមិនមានពន្ធនោះទេ។ ជាមួយគ្នានេះដែរ រថយន្តខ្លះបំពាក់ស្លាកលេខ ខ.ម និងខ្លះទៀតបំពាក់ស្លាកលេខ ន.ប មិនដឹងថាមានពន្ធឬអត់មាននោះដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,949 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,828 នាក់