ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បរទេសម្នាក់ ដេកស្លាប់ នៅក្នុងផ្ទះជួល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:42 ព្រឹក អ្នកអាន 2015

 ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះជួលនៅវេលាម៉ោង ១៨និង១៨នាទីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ម្សិលមិញ នៅភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ OBILTSCHNIG FRANZ ភេទ ប្រុស កើតថ្ងៃទី ១២-០៦-១៩៥០ ជនជាតិ អូទ្រីស កាន់លិខិតឆ្លងដែនលេខU៣៣៣៦៧៨១ ទិដ្ឋាការស្នាក់នៅប្រភេទទេសចរណ៍។ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១២-០២-២០១៩ តាមច្រកព្រលានយន្តនោះអន្តរជាតិសៀមរាប ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារសំពាធឈាមឡើងគំហុកបណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,787 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,666 នាក់