ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ខ្ញុំរៀបចំមេធាវី ២នាក់ តាមបណ្ដារខេត្ត សម្រាប់ជួយ កម្មករ និងពលរដ្ឋក្រីក្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 02:51 ល្ងាច អ្នកអាន 579

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាស នៅថ្ងៃនេះថានឹងរៀបចំមេធាវី ២នាក់ តាមបណ្ដារខេត្ត សម្រាប់ជួយ កម្មករ និងពលរដ្ឋក្រីក្រ។

នាយករដ្ឋមន្ត្រី បានឲ្យដឹងថាថ្ងៃនេះពូសូមប្រកាសជាផ្លូវការអំពីការសម្រេចបើក “ក្រុមមេធាវីការពារក្តី” សម្រាប់ជួយកូនក្មួយកម្មករ កម្មការនី និងពលរដ្ឋក្រីក្រនៅទូទាំងប្រទេស។ ពូនឹងរៀបចំអោយមានមេធាវីយ៉ាងហោចណាស់ ២នាក់សម្រាប់ជួយពលរដ្ឋក្រីក្រនៅក្នុងខេត្តនីមួយៗ។

បើតាមនាយករដ្ឋមន្ត្រី បន្តទៀតថាចាប់ពីពេលនេះ បងប្អូនប្រជាពលរដ្ឋក្រីក្រ និងកូនក្មួយកម្មករទទួលបាននូវសេវាមេធាវីពីពូផ្ទាល់ ដោយមិនតម្រូវអោយបង់ប្រាក់ថ្លៃមេធាវីឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,322 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,140 នាក់