ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហ៊ុន សែន ប្រកាស អញ្ជើញគ្រប់វិនិយោគ មករកស៊ី នៅកម្ពុជា ក្រោមដំបូល សន្តិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 03:06 ល្ងាច អ្នកអាន 891

នៅក្នុងពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករជាងមួយម៉ឺននាក់ នៅភូមិ ព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកមិញថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ ២០១៩ នេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក សូមអញ្ជើញចូលមករកស៊ីវិនិយោគនៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើងនោះឡើយ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសទាំងអស់ គឺមានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់ខ្លួន (១០០%) ពេញ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុកចូលរួមនោះឡើយ។

ជាមួយគ្នានេះផងដែរ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក៏មិនបានកំណត់ប្រាក់ចំណេញពីការវិនិយោគយកចេញទៅក្រៅប្រទេសនោះទេ ផ្ទុយមកវិញ កម្ពុជាគាំទ្រលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ សូមបន្តវិនិយោគបន្ថែមទៀត គឺកាន់តែល្អប្រសើរ។ នេះជាចំណុចពិសេស នៃគោនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀត គោនយោបាយសេដ្ឋកិច្ចកម្ពុជានាពេលនេះ គឺជាគោនយោបាយ ហ៊ុន សែន ណូមិច ប្រៀបានដូចជា “គោនយោបាយផ្កាយព្រឹក “ ដែលមិនមានពេលអស្តង្គគតនោះឡើយ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី ស្នើក្រសួង មន្ទីរពាក់ព័ន្ឋ និអាជ្ញាធរសមត្ថកិច្ចគ្រប់ំដាប់ថ្នាក់ជួយពន្យល់ ណែនាំបង្ហាញ ទាក់ទាញ និងជួយសម្រួលរាល់នូវបែបបទ និងលិខិតបទដ្ឋាននានាដល់អ្នកវិនិយោគទុន និងពាណិជ្ជករ ដើម្បីអោយពួកគាត់សប្បាយរីករាយ ពេញចិត្ត និងកក់ក្តៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មគ្រប់កម្រិតនៅក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,641 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,658 នាក់