ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ អ្នកមានផ្ទុក មេរោគអេដស៍ សូមកុំដើរចម្លង ទៅអ្នកដទៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 03:30 ល្ងាច អ្នកអាន 1032

នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ហើយអ្នកមានផ្ទុកមេរោគអេដស៍ទៀតសោត សូមកុំដើរចម្លងទៅអ្នកដទៃ គឺត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ។

សម្តេច មានមោទនភាពយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃអត្រាមេរោគអេដស៍ដែលពេលនេះនៅសល់ត្រឹមតែ 0.៦% តែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ក៏មានការព្រួយបារម្ភផងដែរចំពោះកូនក្មួយភេទទី៣ ដែលស្រលាញ់ភេទដូចគ្នា។ សម្តេចតេជោ មិនជំទាស់អ្វីទេ ហើយបានសំណូមពរកុំឲ្យមានការរើសអើងចំពោះក្រុមភេទទី៣នេះ។

សម្តេច ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយ និងកម្មការិនីមានផ្ទៃពោះចំនួន (២៩៨) នាក់ផងដែរ។
ការស្នើនេះនាពេល បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកមិញនេះ។ រោងចក្រដែលបានអនុញ្ញាតអោយកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦, ខ្មែរចំនួន៥, កូរ៉េចំនួន១, ជប៉ុនចំនួន១ និងអាមេរិកចំនួន១៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,413 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,430 នាក់