ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមបើកបរប្រុងប្រយ័ត្ន! ម៉ូតូបុកម៉ូតូ នៅស្រុកពួក ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:10 ព្រឹក អ្នកអាន 18784

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ នៅស្រុកពួកនាព្រឹកថ្ងៃទី២១កុម្ភ:នេះ។

អធិការនគរបាលស្រុកពួកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាវេលាម៉ោង៦និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូបុកម៉ូតូកើតហេតុនៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចមុខសាលារៀនបឋមសិក្សានរោត្តមរាណារឹទ្ធិក្នុងភូមិទឹកថ្លា ឃុំខ្នាតស្រុកពួក ខេត្តសៀមរាប ។
ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ផ្លាកលេខ បន្ទាយមានជ័យ១I៤៦៤៣បើកបរដោយឈ្មោះយឺន ចាន់ថ្លា ភេទស្រី អាយុ២៧ឆ្នាំនៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប រងរបួសធ្ងន់។ បើកបរទិសដៅពីលិចទៅកើតបានបុកជាមួយម៉ូតូម៉ាកហុងដា ក្លិចផលិតឆ្នាំ២០១៦ពណ៌ស ពាក់ផ្លាកលេខសៀម រាប១AD១៦៤២បើកបរដោយឈ្មោះហូ ហាច ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិបឹងខ្នារឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ស្លាប់។ដឹកប្រពន្ធឈ្មោះសោម សុផល អាយុ៣១ឆ្នាំ និងកូនឈ្មោះហូ វិចទ័រ ភេទប្រុស អាយុ៧ឆ្នាំ របួសស្រាល បើកបរទិសដៅពីកើតទៅលិចហើយបត់ឆ្វេង។

អធិការនគរបាលស្រុកវរសេនីយ៍ឯក ទេព ពុំសែន បន្តថាករណីនេះបណ្ដាលឲ្យខូចខាត ម៉ូតូ២គ្រឿងស្រាល។មូលហេតុ អ្នកបើកបរម៉ូតូម៉ាហុងដាក្លិចបត់ឆ្វេងមិនប្រយត្ន័ ។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុក អង្កភាព និងប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករបួសយកទៅមន្ទីពេទ្យ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 55,768 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,643,647 នាក់