ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់បានហើយ កូនប្រសារ កាប់សម្លាប់ឪក្មេក នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 02:38 ល្ងាច អ្នកអាន 13879

ខេត្តសៀមរាប៖ជនដៃដល់កាប់សម្លាប់ឪក្មេក រួចរត់គេចខ្លួននោះ ពេលនេះ ចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២១កុម្ភ:នេះ។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងថាជនដៃដល់ ចាប់ខ្លួននៅភូមិគោកថ្លាត ឃុំសរស្តមរ ស្រុកពួកខេត្តសៀមរាប ដោយប្រតិបត្តិការកម្លាំងចម្រុះ មានកម្លាំងនគរបាលស្រុកពួក នគរបាល ស្រុកអង្គរជុំ អាវុធហត្ថ និងប្រជាការពារ។ បើតាមលោកអធិការ ជនសង្ស័យពេលនេះ ស្ថិតនៅអធិការនគរបាលស្រុកពួក កំពុងសាកសួរ។

គួបញ្ជាក់ថាអំពើឃាតកម្មដ៍កាចសាហាវព្រៃផ្សៃ នៅខេត្តសៀមរាប ចំថ្ងៃបុណ្យ មាឃបូជា កូនប្រសារចិត្តឃោឃៅ បានទាញកាំបិតខ្វែវកាប់សម្លាប់ឪពុកក្មេក ឲ្យដេកស្លាប់ក្នុងថ្លុកឈាម រួចគេចខ្លួនបាត់ ព្រោះតែជម្លោះប្តីប្រពន្ធ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០១៩ នៅភូមិ គោកត្របែក ឃុំ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំ បានប្រាប់អ្នកកាសែតករណីឃាតកម្មដោយចេតនា កើតឡើងលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទ ប្រុស អាយុ៨៥ឆ្នាំ នៅភូមិកើតហេតុខាងលើ។ ដែលបង្កឡើដោយជនសង្ស័យជាកូនប្រសារឈ្មោះ សាន ចិក ភេទ ប្រុសអាយុ ៦៥ ឆ្នាំ។ ពេលកាប់រួចហើយក៏បានរត់គេចខ្លួនទៅទិសខាងត្បួងឈៀងខាងកើតបាត់ស្រមោល។

លោកបន្តថាជនសង្ស័យឈ្មោះ សាន ចិក បានទាស់គ្នាជាមួយប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំ។ ព្រោះជនសង្ស័យនេះបានប្រចណ្ឌប្រពន្ធដោយចាប់ប្រពន្ធដាក់ក្នុងផ្ទះបិទទ្វារជិត។ លុះប្រពន្ធបានលោតចុះពីលើផ្ទះ ហើយឪពុកក្មេក ស្ដីបន្ទោស ជនសង្ស័យក៏ទាញកាំបិតខ្វែវ កាប់លើជនរងគ្រោះចំនួន៣ខ្វែវ កាប់ចំក្បាលផ្នែកខាងឆ្វេងមួយខ្វែវ ចំផ្នែកខាងមុខមួយខ្វែវ និង កាប់ចំស្មាខាងស្ដាំមួយខ្វែវទៀត បណ្ដាលអោយដួលស្លាប់នៅមុខផ្ទះតែម្តង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,770 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,787 នាក់