ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមគោរពច្បាប់ចរាចរណ៍ ស្លាប់១របួសធ្ងន់១ នៅស្រុកប្រាសាទបាគង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 04:27 ល្ងាច អ្នកអាន 3038

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកប្រាសាទបាគងបានអះអាងថាបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១០នាទីថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៩លើដងផ្លូវជាតិលេខ៦ចំណុចភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប (កែងហាយវេ)។

សមត្ថកិច្ចបន្តថាករណីនេះរវាងរថយន្តនិងម៉ូតូបញ្រ្ចសទិសគ្នាបង្ករដោយរថយន្តម៉ាក់ហ៊ីណូពណ៌ស.ខៀវ(ផ្លូវ៥)ពាក់ស្លាកលេត្បូងឃ្មុំ៤A០២៣០(អ្នកបើកបរត់បាត់)។ជនរងគ្រោះឈ្មោះមោញ.សាន់ ភេទប្រុសអាយុ១៨ឆ្នាំភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបរម៉ូតូម៉ាក(អឹមស្លាស)ពណ៌ទឹកប៊ិចពាក់ស្លាលកសៀមរាប១AC០៧១៣អ្នកបើកបរ(ស្លាប់)
អ្

នកជិះពីក្រោយឈ្មោះធៀប.ញក់ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាបរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យរិទ្ធី រ៉េត។ចំណែក រថយន្តនិងម៉ូតូរក្សាទុកនៅអធិការស្រុក៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,157 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,144 នាក់