ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋ កុំឲ្យមានការភ័យ តក់ស្លុត ចំពោះរឿង សត្វឆ្កែខាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:43 ព្រឹក អ្នកអាន 719

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័យតក់ស្លុតចំពោះការចាក់បង្ហាញរឿងសត្វឆ្កែខាំលើមនុស្សកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ ដោយមានការភ័យខ្លាច និងព្រួយបារម្ភ គឺមានប្រជាពលរដ្ឋជាច្រើន រួមទាំងអ្នកខ្លះមិនមានសត្វឆ្កែខាំផង បាននាំគ្នាតម្រង់ជួររង់ចាំចាក់ថ្នាំវាក់សាំងការពារជំងឺ “ឆ្កែឆ្គួត” ដែលធ្វើឲ្យមានការកកស្ទះនៅកន្លែងចាក់ថ្នាំបង្កាវិទ្យាស្ថានប៉ាស្ទ័រ។

នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងត្រូវពង្រាយសេវាចាក់ថ្នាំនៅតាមមន្ទីពេទ្យនានាអោយបានច្រើន។ ជាមួយគ្នានេះផងដែល នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួនធ្វើយ៉ាងណាកុំឲ្យឆ្កែខាំ។

ការថ្លែងនេះនាពេលបានអញ្ជើញវត្តរមានក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,353 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,370 នាក់