ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ អ្នកដែលបម្រើសេវាកម្ម ទេសចរណ៍ ត្រូវអនុវត្ត ឲ្យបានល្អ បំផុតដល់ភ្ញៀវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:56 ព្រឹក អ្នកអាន 540

ថ្លែងនេះនាពេលបានអញ្ជើញវត្តរមានក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យអ្នកដែលបម្រើសេវាកម្មទេសចរណ៍ទាំងអស់ដូចជា ផ្នែកសណ្ឋាគារ និងភោជនីដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសេវាកម្ម ការបដិសណ្ឋារកិច្ច និងផ្នែកអនាម័យ គឺត្រូវអនុវត្តឲ្យបានល្អបំផុតដល់ភ្ញៀវ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកស្នាក់នៅ ហើយលើកក្រោយមកទៀតជាមួយមិត្តគ្រួសារ និងអ្នកទេសចរជាច្រើនទៀត។

នាយករដ្ឋមន្ត្រី បានជំរុញឲ្យវិស័យទេសចរណ៍ត្រូវមានការផ្សាភ្ជាប់ ឬទាញផលប្រយោជន៍ពីវិស័យកសិកម្មតាមរយៈការជំរុញឲ្យកសិករ ម្ចាស់រមណីយដ្ឋាន និងភោជនីយដ្ឋាន បង្កើនការដាំដុះដំណាំកសិកម្មបែបធម្មជាតិឲ្យបានច្រើន ដើម្បីបំពេញតម្រូវការដល់ភ្ញៀវទាំងជាតិ និងអន្តរជាតិ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 55,873 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,643,752 នាក់